កូរ៉េ​ខាង​ជើង​ប្រកាស​ថា​នឹង​សាក​ល្បង​បាញ់​មី​សីល​ភ្ជាប់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​ក្នុង​ពេល​ដ៏​ខ្លី

យោង​តាម​ការ​ចុះ​ផ្សាយ​ពត៌​មាន​នៃ​សារ​ពត៌មាន​CCTV ​កាល​ពី​ថ្ងៃទី​១៥​ ខែ​មីនា ​ម្សិល​មិញ​បាន​ឱ្យ​ដឹង​ថា ​ចៅ​ប្រុស​រប​ស់លោក ​គីម ​អ៊ីល​ស៊ុង ​គឺ​លោក​គីម ​ជុងអ៊ុន ដែល​ជា​អគ្គមគ្គុ​ទេសន៍​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​កូរ៉េខាង​ជើង​ បាន​ប្រកាស​ថា​ លោក​នឹង​បញ្ជា​ឱ្យ​មាន​ប្រតិបត្តិ​ការ​បាញ់​សាកល្បង​គ្រាប់​មីសីល​រយៈ​ចម្ងាយ​ឆ្ងាយ ដែល​អាច​បំពាក់​ភ្ជាប់​ដោយ​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។
កូរ៉េ​ខាង​ជើង​ប្រកាស​ថា​នឹង​សាក​ល្បង​បាញ់​មី​សីល​ភ្ជាប់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​ក្នុង​ពេល​ដ៏​ខ្លី
គ្មាន​ប្រភព​ណា​មួយ បង្ហាញ​ពីក្ដី​បំណង​ច្បាស់​លាស់​នៃ​ការ​បាញ់​សាក​ល្បង​មីសីល​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ឡើយ​ ប៉ុន្តែ​អ្នក​វិភាគ​វិទ្យាសាស្រ្ត​នយោបាយ បាន​ឱ្យ​សម្មតិ​កម្ម​ដូចៗ​គ្នា​ថា គឺ​មក​ពី​កូរ៉េខាង​ត្បូង​ព្រម​បើក​ដៃ​ឱ្យ​សហរដ្ឋអាមរិក​ចូល​មក​រួម​ដៃ​គ្នា​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ ​នៅ​លើ​ទឹក​ដីកូរ៉េ​ខាង​ត្បូង​នោះ​ឯង ៕
ដោយ៖ ឈូក ស
ប្រភព៖ cctv

  • កូរ៉េ​ខាង​ជើង​ប្រកាស​ថា​នឹង​សាក​ល្បង​បាញ់​មី​សីល​ភ្ជាប់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​ក្នុង​ពេល​ដ៏​ខ្លី已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:សុខភាព