រឿង​សង្គ្រាម​ម៉ូ​ត​របស់​ទូរទស្សន៍​ TVB ត្រូវ​បាន​ចោទ​ប្រកាន់ថា​បានលួចចម្លង​ពី​ខ្សែ​ភាព​យ​ន្ត​របស់​ជប៉ុន

ទូរ​ទស្សន៍​TVB​ជា​ទូរទស្សន៍​ដ៏​ល្បី​ល្បាញ​មួយ​ដែល​មាន​មូល​ដ្ឋា​ន​គ្រឹះ​នៅ ​ទី​ក្រុង​ហុ​ង​កុង ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ ផលិត​នូវ​ខ្សែ​ភាព​យន្ត​ល្បី​ល្បាញ​ជា ច្រើន​ហើយ​ ទូរទស្សន៍​នេះ ​ត្រូវ​បាន​លេច​មុខ​ដំបូង​នៅ​ថ្ងៃទី​ ១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៦៧។
រឿង​សង្គ្រាម​ម៉ូ​ត​របស់​ទូរទស្សន៍​ TVB ត្រូវ​បាន​ចោទ​ប្រកាន់ថា​បានលួចចម្លង​ពី​ខ្សែ​ភាព​យ​ន្ត​របស់​ជប៉ុន
ថ្មី​ៗ​នេះ​ទូរ​ទស្សន៍​មួយ​នេះ បាន​តែកំពុង​ត្រូវ​បាន​ប្រឈម​មុខ ​នូវ​ការ​រិះ​គន់​សារ​ជា​ថ្មី​ម្តង​ទៀត ដែល​ចោទ​ថា ​បាន​លួច​ថត​ចម្លង​ ខ្សែ​ភាព​យន្ត​របស់ ជប៉ុន ​ដោយ​ដាក់​បញ្ជូល​នូវ​ក្នុង ​ខ្សែ​ភាព​យន្ត របស់​ខ្លួន​ដែល​ដាក់​បញ្ចាំង​នា​ពេល​ថ្មី​នេះ​មាន​ចំណង​ជើង​ថា​ Fashion​ War​ឬ​ក៏ ​សង្គ្រាម​ម៉ូត​។​ដែល​ការ ដាក់​បញ្ចាំង​នេះ​ យ៉ាង​ហោច​ណាស់​មួយ​ភាគ​នៃ​រឿង មនុស្ស​យ៉ាង​ហោច​ណាស់​ ជាង​មួយ​លាន​បាន ទស្សនា​នូវ​ខ្សែភាព​យន្ត​នេះ។
តាម​ការ​ពិត​ទៅ ​អ្នក​និយម​លេង​អ៊ីន​ធឺណិត បាន​ឱ្យ​ដឹង​ថា​រឿង​ សង្គ្រាម​ម៉ូត​ ជា​ច្រើន​ភាគ ​បាន​ខ្ចី គំនិត​ជា​ច្រើន ​ពី​ខ្សែ​ភាព​យន្ត​របស់​ជប៉ុន ដែល​មាន​ចំណង​ជើង​ថា ​The class​ឬ​ក៏​ថ្នាក់​រៀន​ ហើយ​គ​និត ទាំង​អស់​នោះ​ស្ទើរ​តែ​ដូច​គ្នា​សុទ្ធ​សាធ​របស់ ខ្សែ​ភាព​យន្ត​ជប៉ុន​ រី​ឈុត​ឆាក​ នៃ​ការ​សម្តែង​របស់​តួអង្គ ទៅ​ទៀ​ត​​ក៏​មាន​ការ​​ស្រ​ដៀង​គ្នា​ដែរ។
យ៉ាង​ណា​ក៏​ដោយ អ្នក​ដែល​និយម​លេង​តាម​ប្រព័ន្ធ​អនឡាញ​រឺ​ហៅ​ថា​(netizens)​ នៅ​តែ​មាន​ការ កត់​សម្គាល់ ​ចំពោះ​អ្ន​ក​ដឹក​នាំ​រឿង ​The fashion War រី​សង្គ្រាម​ម៉ូត ឥរិយាបថ​និង​របៀប​នៃ​ការ​ស្លៀក​ពាក់របស់​គាត់​ គឺ​ស្រដៀង​ទៅ​នឹ​ង ​តារា​ច្នៃ​ម៉ូត​ របស់​អាលឺ​ម្លង់​មួយ​រូប ​ឈ្មោះ​លោ ​Karl Lagerfeldដែល​ជា​តារា​ច្នៃ​ម៉ូត​របស់​អាលឺ​ម្លង់​ដ៏​ល្បី​ លោក​កើត​នៅ​ឆ្នាំ​១៩៣៣។ ​ចំពោះ​ការ​ទាក់​ទង​គ្នា​នេះ​ដែរ ​ប្រធាន ​អ្នក​ដឹក​នាំ​រឿង ​លោក ​Moses Chan  ​បាន​និយាយ​ថា៖« អគុណ​ចំពោះ​ការ​សរសើរ ​រប​ស់អ្នក​គាំ​ទ្រ ​ហើយ​សាច់​រឿង​នេះ ​គឺ​យើង​និយាយ​អំពី​ ម៉ូត​ទាន់​សម័យ ​ហើយ​ខ្ញុំ​មិ​ន​ដែល​នឹង​បាន ​ព្យាយាម នៅ​ក្នុង​ការ​លួង​ចម្លង​ម៉ូត​ពីប្រទេស​ណា​មួយ​នោះ​ទេ»​៕
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.jaynestars.com