របៀប​ធ្វើ​ ជើង​មាន់​អាំង

‪គ្រឿង​ផ្សំ‬‬- ជើង​មាន់ ​១​គីឡូ​កន្លះ- ​រំ​ដេង​ ១​ដុំ​ប៉ុន​មេ​ជើង- ស្លឹក​ក្រូច​សើច ​១៥​សន្លឹក- ខ្ទឹម​ស ​១៥​កំពិស- ម្ទេស​ ១៥​គ្រាប់ ​ឬម្ទេស​ម៉ដ្ឋ ​៣​ស្លាប​ព្រា​បាយ ​(តាម​ចំនូល​ចិត្ត) - ស្ករស​ ៤​ស្លាប​ព្រា​បាយ- ម្សៅ​ស៊ុប​ ១​ស្លាប​ព្រា​បាយ- ទឹក​ត្រី ​២​ស្លាប​ព្រា​បាយ- ប្រេង​ខ្យង​ ៣​ស្លាប​ព្រា​បាយ- អំបិល​ ១​ស្លាប​ព្រា​កាហ្វេ- ប្រេង​ឆា ​២​ស្លាប​ព្រា​បាយ
 

‪របៀប​ធ្វើ‬‬- ជើង​មាន់​លាង​ទឹក​អោយ​ស្អាត​ ពុះ​ជា​ពីរ ​(កំ​ឱ្យ​ដាច់​ពី​គ្នា)។- បុក ​ស្លឹក​ក្រូច ​ខ្ទឹមស​ និង​ម្ទេស ​ចូល​គ្នា​ឱ្យ​ម៉ដ្ឋ។- លាយ ​ស្ករស ​ម្សៅ​ស៊ុប ​ទឹក​ត្រី ​ប្រេង​ខ្យង ​គ្រឿង​បុក ​និង​អំបិល ចូល​គ្នា​ឱ្យសព្វ​ចាំ​ដាក់​ជើង​មាន់ ​និង​ប្រេង​ឆា ​ចូល​ច្របល់​គ្នា​ឱ្យសព្វ​ល្អ ផ្អាប់​ទុក​រយៈ​ពេល​១៥​នាទី ​សឹម​យក​ទៅ​អាំង​ឱ្យ​ឆ្អិន ​ជាការ​ស្រេច៕
របៀប​ធ្វើ​ ជើង​មាន់​អាំង
Note: ​កាន់​តែហិរ ​កាន់​តែឆ្អាញ់។ ​តែបើ​មាន់​កសិកម្ម ​កុំញុំា​ច្រើន និង​ញឹក​ញាប់​ពេក!!!
ដោយ៖ ឈូក ស
ប្រភព៖ អ្នកស្រី សុគន្ធារី