រថយន្តក្រុង បុក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក បណ្ដាលឲ្យ​កុមារី​អាយុ​៨​ខែ​ម្នាក់​បាន​ស្លាប់​ និង​មនុស្ស​៤​នាក់​ទៀត​រង​របួស​

រថយន្តក្រុង បុក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក បណ្ដាលឲ្យ​កុមារី​អាយុ​៨​ខែ​ម្នាក់​បាន​ស្លាប់​ និង​មនុស្ស​៤​នាក់​ទៀត​រង​របួស​

កំពង់ឆ្នាំង​ ៖ កុមារី​អាយុ​៨​ខែ​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​ប្រុស​-ស្រី​៤​នាក់​ទៀត ​បាន​រង​របួស​ធ្ងន់​-​ស្រា ល​នៅ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្តក្រុង​មួយ​គ្រឿង ព្យាយាម​បើក​វ៉ា​ជែ​ង​រថយន្ត​មួយ​គ្រឿង​ទៀត ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ដែល​ជិះ​ដោយ​ជនរងគ្រោះ​ខាងលើ​។ ​ហេ​តុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ចំណុច​រូប​ឆ្នាំង​មាស​និមិត្តសញ្ញា​ខេត្តកំពង់ឆ្នាំង ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ចឹក​សារ សង្កា​ត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង។​
​ ​
សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ មាន​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស៊ុយ​ហ្យុ​យ​គី ស្មាស់​រី​វ៉ូ ពណ៌​បៃតង ពាក់​ស្លាក​លេខ​តាកែវ 1B.5875 បាន​សណ្ដោង​រ៉ឺម៉ក​ពីក្រោយ​ ដែល​មា​ន​មនុស្ស​ជិះ​សរុប​៤​នាក់ បើកបរ​ដោយ​បុរស​ ឈ្មោះ ថន សុខ​ខៃ អាយុ​៣៣​ឆ្នាំ ក្នុង​ដំណើរ​ពី​ត្បូង​មក​ជើង​។ លុះ​ពេល​មកដល់​ចំណុច​កើត​ហេតុ ស្រាប់​តែ​មាន​រថយន្តក្រុង​មួយ​គ្រឿង ​ពាក់​ស្លាក​លេខ​ភ្នំ ពេញ 3D 4082 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង ក្នុង​ទិស​ច្រាស់​គ្នា​បាន​ព្យា​យាម​បើក​ជែង​វ៉ា​រថយន្ត មួយ​គ្រឿង​ទៀត​នៅ​ពីមុខ រួច​ក៏​ជ្រុល​ទៅ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក យ៉ាង​ពេញ​ទំ​ហឹ​ង​តែម្តង បណ្ដាលឲ្យ​អ្នក​ជិះ​រ៉ឺម៉ក​ទាំង​៥​នាក់ រង​របួស​ធ្ងន់​-ស្រាល ​ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត តែ​ដោយ​របួស​ធ្ងន់ធ្ងរ​កុមារី​អាយុ​៨​ខែ​ម្នាក់​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ កុមារី​អាយុ​៨​ខែ ដែល​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត ឈ្មោះ ខុន សុ​វណ្ណា ចំ​ណែក ​ឈ្មោះ ផាន់ សម្បត្តិ អាយុ​១៧​ឆ្នាំ រង​របួស​ធ្ងន់​បាក់ជើង​ខាងឆ្វេង និង​អ្នក​រង​របួស​ស្រាល​មាន ឈ្មោះ ស្រ៊ី​ម តយ អាយុ​១៧​ឆ្នាំ ឈ្មោះ ថន សុខ​ខៃ អ្នក​បើក​ម៉ូតូ និង ​ឈ្មោះ ស៊ន ចាន់​ស៊ី អាយុ​២៨​ឆ្នាំ ​ជា​ប្រពន្ធ ពួកគេ​មាន​ទីលំនៅ​ភូមិ​កំពង់​ខ្លាញ់ ឃុំ​ជលសារ ស្រុក​ជល​គី​រី។
​ ​
ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ក្រុង​បាន​ព្យាម​បើក​រត់​រហូតដល់​មុខ​សាលាស្រុក​រលាប្អៀរ ទើប​ឈប់​ទុក​រថយន្ត​ចោល ហើយ​បាន​ចុះ​រត់​គេច​ខ្លួន​បាត់។ ចំណែក​មធ្យោបាយ​ទាំងអស់​ ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​ទុក​ដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់៕