ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ ​ដែល​ផ្ដល់​កន្លែង​សេព​គ្រឿងញៀន​ជា​បណ្ដោះអាសន្ន​

ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ ​ដែល​ផ្ដល់​កន្លែង​សេព​គ្រឿងញៀន​ជា​បណ្ដោះអាសន្ន​



បាត់ដំបង ៖ ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង​  ដែល​បាន​ផ្ដល់​បន្ទប់​សម្រាប់​ប្រើ​ប្រើប្រាស់​ថ្នាំ​គ្រវី​ និង​ថ្នាំ ខេ ហិត សឹងតែ​ដុះ​ស្លែ​ទៅ​ហើយ​នោះ​ ត្រូវ​បាន​កម្លាំង​ចម្រុះ​ចុះ​បិទ​ជា​បណ្ដោះអាសន្ន​ បន្ទាប់ពី​គេ​បាន​រកឃើញ​ថា ​ក្នុង​ទីតាំង​នេះ​មាន​បន្ទប់​ចំនួន​៣  ដែល​បាន​ផ្តល់​សេវា​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​គគ្រឹកគគ្រេង​សម្រាប់​ក្រុម​យុវវ័យ ពិសេស​គឺ​កូន​អ្នកមាន​ស្តុកស្តម្ភ​តែម្តង។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ និង​២០​នាទី​យប់​មានការ​លប​ឆ្មក់​ពី​ក្រុម​អន្តរាគមន៍​ពិសេស ( ខ្លាហោះ ) បាន​ចូល​ទៅ​ក្នុង​បន្ទប់​លេខ​៨៨៨៨ និង​៩៩៩៩ នៃ​ទីតាំង​ខារ៉ា​អូខេ​ខេ​យីហោ « ប៉ា​ស៊ីហ្វិ​ក​ណៃ​ថេ​ស » ស្ថិត​ក្នុង​ភូមិ​កម្មករ​  សង្កាត់​ស្វាយប៉ោ​  ក្រុង​បាត់ដំបង​  ព្រម​ទាំង​បាន​ឃាត់​ក្រុម​យុវវ័យ​បាន​ចំនួន​១៦​នាក់​ ខណៈ​ដែល​ពួកគេ​កំពុង​សេព​គ្រឿងញៀន និង​ប្រើ​ប្រាស់​ថ្នាំ​គ្រវី។

នៅ​ក្នុង​ចំណោម​ក្រុម​ក្មេង​ទំនើង​ទាំង​១៦​នាក់ ដែល​មាន​ស្រី​៤​នាក់​នោះ​ គឺ​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ចំនួន​១៣​នាក់​ក្នុង​នោះ​ស្រី​មាន​ផ្ទុក​ទាំង​៤​នាក់​នោះ​តែម្តង ដោយ​សមត្ថកិច្ច​បាន​រៀបចំ​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត បើ​ទោះ​បីជា​បន្ទប់​ទាំងនេះ​ ត្រូវ​បាន​គេ​រៀបចំឡើង​សម្រាប់​ក្រុម​ញៀន​ថ្នាំ​យ៉ាង​ណាក៏ដោយ ក៏​លោក​ថៅកែ​មិន​ត្រូវ​បាន​គេ​ឃាត់ខ្លួន​ឡើយ ដោយ​សមត្ថកិច្ច​អះអាង​ថា មិន​មាន​ការ​ពាក់ព័ន្ធ។

ដោយ​យល់​ឃើញ​ថា ខារ៉ាអូខេ​នេះ បាន​ផ្តល់​នូវ​ទីតាំង​សម្រាប់​ក្រុម​លែង​ថ្នាំ​ទើប​នៅ​ថ្ងៃ​ទី​១៥ ខែមីនា​  ឆ្នាំ​២០១៦  វេលា​ម៉ោង​៣ និង​៥០​នាទី​រសៀល​  កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​  បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ក្រុង រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​ដោយមាន​ការចូលរួម​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង ប៉ង់ ច័ន្ទ​សុ​យុទ្ធារ៉ា​ បាន​ចុះ​ទៅកាន់​ទីតាំង​ខាងលើ​ដើម្បី​បញ្ជា​ឲ្យ​ផ្អាក​ការ​ធ្វើ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​រង់ចាំ​ការសម្រេច​ជា​ក្រោយ។

បើ​តាម​ប្រភព​ក្រៅផ្លូវការ​បាន​និយាយ​ថា​ បច្ចុប្បន្ន​គឺ​ទីតាំង​ខារ៉ាអូខេ ដែល​មាន​ផ្ដល់​សេវា​បែបនេះ​គឺ​មិន​ខ្វះ​ទេ ដោយ​នៅ​មាន​ជាច្រើន​កន្លែង​ទៀត​  ដោយ​គ្រាន់តែ​កន្លែង​ខ្លះ​មានការ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​  ទើប​គេ​អាច​ដំណើរការ​បាន​យ៉ាង​រលូន​  ដោយ​គេ​ចាំ​មើល​ថា តើ​ការ​ចុះ​បិទ​អាជីវកម្ម​ទីតាំង​មួយ​នេះ​  វា​អាច​ធ្វើ​ឲ្យ​ទីតាំង​ដទៃ​មានការ​រសើប​ដែរ​ឬទេ​?៕

ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ ​ដែល​ផ្ដល់​កន្លែង​សេព​គ្រឿងញៀន​ជា​បណ្ដោះអាសន្ន​

ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ ​ដែល​ផ្ដល់​កន្លែង​សេព​គ្រឿងញៀន​ជា​បណ្ដោះអាសន្ន​

ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ ​ដែល​ផ្ដល់​កន្លែង​សេព​គ្រឿងញៀន​ជា​បណ្ដោះអាសន្ន​

ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ ​ដែល​ផ្ដល់​កន្លែង​សេព​គ្រឿងញៀន​ជា​បណ្ដោះអាសន្ន​ ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ ​ដែល​ផ្ដល់​កន្លែង​សេព​គ្រឿងញៀន​ជា​បណ្ដោះអាសន្ន​