សាលា​រាជធានី​ភ្នំពេញ​ នឹង​ចាប់ផ្តើម​ជាថ្មី​ក្នុង​ការ​រឹត​បន្តឹង​រថយន្ត​ធុន​ធ្ងន់​ ចេញចូល​រាជធានី​ភ្នំពេញ​

សាលា​រាជធានី​ភ្នំពេញ​ នឹង​ចាប់ផ្តើម​ជាថ្មី​ក្នុង​ការ​រឹត​បន្តឹង​រថយន្ត​ធុន​ធ្ងន់​ ចេញចូល​រាជធានី​ភ្នំពេញ​

​ភ្នំពេញ ​៖ សាលា​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​ជាថ្មី​ក្នុង​ការ​រឹត​បន្តឹង​រថយន្ត​ធុន​ធ្ងន់​ចេញចូល​រាជធានី​ភ្នំពេញ ក្រោយពី​មាន​ហាមប្រាម​នេះ​កន្លងមក ហើយ​រថយន្ត​ធុន​ធ្ងន់​នៅតែ​បន្ត​បើកបរ​ចេញ​ចូល​រាជ​ធានី​ភ្នំពេញ​នោះ​។​

នេះ​បើ​តាម​ការណែនាំ​ជាថ្មី​របស់​ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ កិច្ចប្រជុំ គណៈ​ប​ញ្ជា​ការ​ឯកភាព​រដ្ឋ​រាជធានី​ភ្នំពេញ កាល​ព្រឹក​ថ្ងៃទី​១៥ ខែមីនា​កន្លង​មក​នេះ​។​

លោក​ សាំ ពិសិដ្ឋ ​នាយក​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ យោង​តា​ម​ស្មារតី​អង្គប្រជុំ​របស់​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​រឹត​បន្តឹង​រថយន្ត​ធុន​ធ្ងន់​ចេញចូល​រាជធានី​ភ្នំពេញ ដោយ​បាន​ដាក់ចេញ​នូវ​គោលការណ៍​ចំនួន ៣ គឺ កំណត់​តម្រាយ​ផ្លូវ​រត់ កំណត់​ប្រភេទ​រថយន្ត និង​កំណត់​រយៈពេល​។​

ត្រូវ​បាន​ហាមឃាត់​រថយន្ត​ធុន​ធ្ងន់​ចេញចូល​រាជធានី ចំពោះ​ប័ណ្ណ​ប្រភេទ A B C ម៉ោង​៦​​ព្រឹក​ដល់​ម៉ោង​៩ព្រឹក ​និង​ម៉ោង​១៦​​រសៀល​ដល់​ម៉ោង​២០​យប់​។ ចំពោះ​ប័ណ្ណ​ប្រភេទ D ហាមឃាត់​ចេញចូល​រាជធានី​ពី​ម៉ោង៦​ព្រឹក​ ដល់​ម៉ោង​២០​​យប់ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ចរាចរ​២៤​ម៉ោង លើ២៤​ម៉ោង​លើ​តម្រាយ​ផ្លូវ​ក្រវាត់​ក្រុង​បាន រួម​មាន ផ្លូវជាតិ​លេខ​៦ ផ្លូវលោក​ឧកញ៉ា លី យ៉ុង​ផាត់ ស្ពាន​ព្រែក​ព្នៅ ផ្លូវ​កប់​ស្រូវ កំណាត់​ផ្លូវជាតិ​លេខ​៤ ផ្លូវ​វេ​ង​ស្រេង ផ្លូវ​ជើង​ឯក ស្ពាន​ព្រែក​សំរោង ផ្លូវ​ថៃ​ហ្គ័​រ និង​ផ្លូវជាតិ​លេខ​១​។​

លក្ខណសម្បត្តិ​ដែល​រថយន្ត​ទទួល​បាន​ប័ណ្ណ​ចេញចូល​រាជធានី​ភ្នំពេញ ត្រូវ​មាន ប័ណ្ណ​សម្គាល់​យានយន្ត ប័ណ្ណ​បើកបរ ឈៀក លិខិត​ធ្វើអាជីវកម្ម និង​ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ​។​

សូម​ម្ចាស់​រថយន្ត​ធុន​ធ្ងន់​ចូលរួម​អនុវត្ត​តាម​ការណែនាំ​ខាង​លើ ឲ្យ​បាន​ល្អ​ប្រសើរ​៕