ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង ​តែ​បោក​អូស​ទៅ​ប៉ះ​អ្នក​អង្គុយ​លើ​ម៉ូតូ​ឈប់​ស្ងៀម​របួសធ្ងន់​

ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង ​តែ​បោក​អូស​ទៅ​ប៉ះ​អ្នក​អង្គុយ​លើ​ម៉ូតូ​ឈប់​ស្ងៀម​របួសធ្ងន់​



ភ្នំពេញ៖ដោយ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បុរស​ម្នាក់​ បាន​ជិះ​ម៉ូតូ​លឿន​ពេក​បាន​ដួល​ខ្លួនឯង​ហើយ​បោក​អូស​ទៅ​ប៉ះ​ជាមួយ​ជនរងគ្រោះ​ អ្នក​រត់​ម៉ូតូឌុប​ ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ​ឈ​បើ​ស្ងៀម​បណ្ដាល​ឲ្យ​របួស​រយះ​ដៃ​ដេរ​ជាង​២០​ថ្នេរ​ ហើយ​អ្នក​ដួល​ខ្លួនឯង​ក៏​រង​របួសធ្ងន់​ផង​ដែរ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ កើតហេតុ​កាល​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃទី​១៥​ ខែមីនា​ ឆ្នាំ​២០១៦​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ត្រពាំង​ទា​ សង្កាត់​ត្រពាំង​ក្រសាំង​​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ម៉ូតូ​បង្ក​ម៉ាក​MSX​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FC.6426​បើកបរ​ពីរ​ កើ​តទៅ​លិច​ដោយ​ស្ថាន​ភាព​ស្រវឹង អ្នក​បើក​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ទេ នឹង​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​ឌ្រីម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១១​ពាក់​ស្លាក​លេខ​តាកែវ​1F 0160​ដែល​កំពុង​ឈប់​ចាំ​ម៉ូយ​នៅ​ចិញ្ចើម​ ផ្លូវបែក​ជា​បួន​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ដេរ​ជាង​២០​ថ្នេរ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​បង្ក​ម៉ាក់​MSX​ខាងលើ​បើកបរ​យ៉ាង​លឿន​លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ម៉ូតូ​ បង្ក​បានជា​ន់​ហ្វ្រាំង​ដួល​អូស​ទៅ​បុក​ម៉ូតូ​រងគ្រោះ​ដែល​កំពុង​ឈប់​ស្ងៀម​រង់ចាំ​ម៉ូយ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​រយះ​ជើង​ខាង​ស្តាំ​យ៉ាង​ដំណំ​។

ក្រោយពេល​កើតហេតុ​កើតហេតុ​ជនរងគ្រោះ​ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ឯកជន​ដើម្បី​ព្យាបាល​ហើយ​ភាគី​ទាំងពីរ​ បាន​ព្យាយាម​ចរចា​ដោះស្រាយ​គ្នា​ដែរ​ តែ​មិន​ត្រូវ​គ្នា​ទេ​ទើប​សមត្ថ​កិច្ច​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ផ្នែក​សណ្ដាប់​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ដើម្បី​រង់ចាំ​ ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ៕
ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង ​តែ​បោក​អូស​ទៅ​ប៉ះ​អ្នក​អង្គុយ​លើ​ម៉ូតូ​ឈប់​ស្ងៀម​របួសធ្ងន់​

ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង ​តែ​បោក​អូស​ទៅ​ប៉ះ​អ្នក​អង្គុយ​លើ​ម៉ូតូ​ឈប់​ស្ងៀម​របួសធ្ងន់​