លោក ​ឃឹម ​សារិទ្ធ​ បាន​ចូលរួម​ក្នុង​ទិវា​វប្បធម៌​ជាតិ​៣​មីនា​ លើក​ទី​១៨ ​ឆ្នាំ​២០១៦

លោក ​ឃឹម ​សារិទ្ធ​ បាន​ចូលរួម​ក្នុង​ទិវា​វប្បធម៌​ជាតិ​៣​មីនា​ លើក​ទី​១៨ ​ឆ្នាំ​២០១៦

បន្ទាយមានជ័យ​ ៖ នៅ​ល្ងាច​ថ្ងៃទី​១៥​ ខែ​មីនា ​ឆ្នាំ​២០១៦​ ​នៅ​សាល​ប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ លោក ​ឃឹ​ន​ សារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ​គោ ​ស៊ុំ​សារឿ​ត​ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក ​អ៊ុង​ អឿន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ប្រធាន​មន្ទីរ គ្រប់​អង្គភាព និង​សិស្សានុសិស្ស​ជាច្រើន​នាក់ ​បាន​នាំ​គ្នា​ចូលរួម​ទិវា​វប្បធម៌​ជាតិ​៣​ ខែមីនា ​ឆ្នាំ​២០១៦​។​

លោក ​ឃឹម ​សារិទ្ធ​ បាន​មានប្រសាសន៍​ក្នុង​ពិធី​នោះ​ថា ​ទិវា​វប្បធម៌​ជាតិ​៣ ខែ​មីនា ​ឆ្នាំ​២០១៦​ ​មាន​គោលបំណង​ចង់​ ដើម្បី​ឲ្យ​យុវជន​ ដែល​ជា​អ្នក​បន្ត​វេន​ឲ្យ​បាន​យល់ដឹង​ឲ្យ​កាន់​តែ​ច្បាស់​អំពី​នៃ​តម្លៃ​ដ៏​ពិសេស​នៃ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ជាតិ​ និង​ជំរុញ​ឲ្យ​យុវជន​គ្រប់​ជំនាន់​ចូលរួម​ថែរក្សា​ការពារ​លើកតម្កើង​កេរ្តិ៍ដំណែល ​និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​ដ៏​ថ្លៃថ្លា​របស់​បុព្វបុរស​យើង ​ដែល​បាន​បន្សល់ទុក​សំ​ដៅ​ចូល​រួម​ចំណែក​កាត់បន្ថយ​ឥទ្ធិពល​វប្បធម៌​អវិជ្ជមាន​ពី​ខាងក្រៅ​ផង​ដែរ​។​

លោក​ ឃឹម​ សារិទ្ធ​ បាន​បញ្ជាក់​ទៀត​ថា ​ស្រទាប់​យុវជន និង​ប្រជាពលរដ្ឋ​ ត្រូវ​យល់ដឹង​ឲ្យ​កាន់តែ​ឲ្យ​បាន​ច្បាស់​អំពី​តម្លៃ​នៃ​សម្បត្តិ​វប្បធម៌​ជាតិ​ ដែល​ជា​ប្រភព​ចំណូល​មិន​ចេះ​រីងស្ងួត​ក្នុង​ការ​បង្កើត​ការ​ងា​រ​ និង​កាលានុវត្តភាព ​ដើម្បី​ទាញ​យក​ប្រាក់ចំណូល​ប្រកបដោយ​ប្រសិទ្ធភាព​ពី​ធនធាន​ទាំងនោះ​។​

លោក​ ឃឹម ​សារិទ្ធ​ បាន​បញ្ជាក់​ទៀត​ថា ​យុវជន​ និង​ប្រជាពលរដ្ឋ ​ត្រូវ​ចេះ​ប្រើប្រាស់​សក្ដានុពល​វប្ប​ធម៌​ធ្វើជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​តាមរយៈ​ការបង្កើត​សេវាកម្ម​និង​ផលិតផល​វប្បធម៌​សម្រា​ប់​គោលដៅ​ពាណិជ្ជកម្ម ​និង​ទេសចរណ៍​ជាដើម​៕