ជនរងគ្រោះ​ចំនួន​ពី​នាក់​បាន​រង​នូវ​ការ​កាប់​ភ្ជង់​គំរាម​យក​ម៉ូតូ ចំនួន​ពីរ​លើក​ នៅ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ចំការមន​ ដោយ​សុវត្ថិភាព​

ជនរងគ្រោះ​ចំនួន​ពី​នាក់​បាន​រង​នូវ​ការ​កាប់​ភ្ជង់​គំរាម​យក​ម៉ូតូ ចំនួន​ពីរ​លើក​ នៅ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ចំការមន​ ដោយ​សុវត្ថិភាព​



ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃទី​១៥​ ខែមីនា នៅ​ក្នុង​ភូមិសាស្ត្រ សង្កាត់​ផ្សេងគ្នា​នៅ​ក្នុង​ខណ្ឌ​ចំការមន​មាន​អំពើ​កាប់ និង​ភ្ជង់​គំរាម​ប្លន់ យក​ម៉ូតូ​ពីរ​គ្រឿង​ រួម​នឹង​ទ្រព្យសម្បត្តិ​មួយ​ចំនួនធំ​ ហើយ​ជនសង្ស័យ​ជិះ​គេច​ខ្លួន​បាត់​ ដោយ​សុវត្ថិភាព។ សូម​រំលឹក​ថា ​កាលពី​ថ្ងៃទី​១៣​ ខែមីនា កន្លង​មកនេះ​ក៏​មាន ករណី​ប្លន់​យក​ម៉ូតូ​មួយ​ករណី​ទៀត​ដែរ​បាន​កើតឡើង​នៅ​ក្រោយ​សណ្ឋាគារ អាំងទែ​កង​ទី​ណង់​តា​ល់ ក្នុង​សង្កាត់​ទំនប់ទឹក ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ​ សមត្ថកិច្ច​នៅ​មិនទាន់​ស្រាវជ្រាវ​រក​ក្រុម​ជន​ដៃដល់​ឃើញ​នៅឡើយ​ទេ។

ករណី​ប្លន់​លើក​ទី​១​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ម៉ោងជាង​១០​យប់ ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​នៅ​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការ​មន​បង្កឡើង​ដោយ​ជន​ស​ង្ស័​មួយ​ក្រុម មាន​គ្នា​៥​ទៅ​៦​នាក់ ជិះ​ម៉ូតូ​បី​គ្រឿង​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រៃ បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់ ទៅលើ​ជនរងគ្រោះ យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 1FB-201 ទៅ​បាត់​ដោយ​សុវត្ថិភាព មិន​រំខាន​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ។

ករណី​ទី​ពីរបាន​កើតឡើង​កាលពី​នៅ​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ជិត​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន គឺ​មាន​ជនល្មើស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Wave មិន​ចាំ​ពណ៌ និង​ស្លាក​លេខ ប្រើប្រាស់​អាវុធខ្លី​មួយ​ដើម បាន​ធ្វើ​សកម្មភាព​វាយ​ក្បាល​ជនរង​គ្រោះ ជា​នារី​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zommer ពណ៌​ទឹកសមុទ្រ ស្លាក​លេខ​ភ្នំពេញ 1FN-1678 រួម​ជាមួយ​កាបូបស្ពាយ​មួយ ដែល​ក្នុង​កាបូប​នោះ​មាន​សម្ភារ​ដូចជា​ទូរ​សព្ទ័ ម៉ាក Iphone 5s មួយគ្រឿង និង Iphone 6s​មួយ ខ្សែ​ជើង​មួយ​ខ្សែ និង​លុយ​៦០​ដុល្លារ។

នារី​រងគ្រោះ​ឈ្មោះ ហួយ កា​រូ​លីន អាយុ​២១​ឆ្នាំ ស្នាក់នៅ​ជិត​វត្ត​សន្សំ​កុសល​បាន​ប្រាប់​ថា មុន​កើតហេតុ​នារី​រងគ្រោះ បាន​ចេញពី​ក្លឹប​កម្សាន្ត​ជាមួយ​បងធម៌ ម្តុំ​វត្តភ្នំ​ដោយ​ជិះ​ម៉ូតូ​ម្នាក់​មួយ លុះ​ជិះ​ជិត​ដល់​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ដែល​ជា​កន្លែង​កើតហេតុ បងប្រុស​ធម៌​របស់​នារី​រងគ្រោះ ក៏បាន​ជិះ​ម៉ូតូ​ទៅ​រក​ផ្ទះសំណាក់​ដេក​មុន ដោយ​ឲ្យ​នារី​រង​គ្រោះជា​ប្អូនស្រី ទៅ​រក​ទិញ​ទឹក​ផឹក លុះ​ជិះ​ទៅ​មិនទាន់​ដល់​កន្លែង លក់​ទឹក​សុទ្ធ​ផង​នារី​រងគ្រោះ ក៏​ត្រូវ​បាន​ជួប​ក្រុម​ចោរ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង និង​ប្រើ​ប្រាស់​កា​ភ្លើង​ខ្លី​មួយ​ដើម វាយ​ក្បាល​ប្លន់​យក​ម៉ូតូ និង​សម្ភារ​ជាច្រើន​ទៅ​បាត់ ដោយ​សុវត្ថិភាព។ចំណែក​ក្រុម​ជនរងគ្រោះ​តាំងពី​បាន​ត្រឹម​ដាក់ពាក្យ​បណ្ដឹង​តែប៉ុណ្ណោះ។

សូម​បញ្ជាក់​ប៉ុស្តិ៍​ទំនប់ទឹក​នេះ​ជា​ប៉ុស្តិ៍ ​ដែល​សំបូរ​ករណី​កាប់​ប្លន់​ជាងគេ​ ក្នុង​ខណ្ឌចំការមន តែ​លោក​មេ​ប៉ុស្តិ៍​ព្យាយាម​លាក់​រឿង និង​ព្យាយាម​លាក់​ជនរងគ្រោះ​ពី​អ្នក​សារព័ត៌មាន ដោយ​យប់​ខ្លះ​មេ​ប៉ុស្តិ៍​ដឹក​ជនរងគ្រោះ គេច​ពី​ក្រុម​សារព័ត៌មាន​ទៀត​ផង៕

ជនរងគ្រោះ​ចំនួន​ពី​នាក់​បាន​រង​នូវ​ការ​កាប់​ភ្ជង់​គំរាម​យក​ម៉ូតូ ចំនួន​ពីរ​លើក​ នៅ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ចំការមន​ ដោយ​សុវត្ថិភាព​

ជនរងគ្រោះ​ចំនួន​ពី​នាក់​បាន​រង​នូវ​ការ​កាប់​ភ្ជង់​គំរាម​យក​ម៉ូតូ ចំនួន​ពីរ​លើក​ នៅ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ចំការមន​ ដោយ​សុវត្ថិភាព​