ស្នងការ​បន្ទាយមានជ័យ​ សុំ​ការ​យោគយល់​ពី​ពលរដ្ឋ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍

ស្នងការ​បន្ទាយមានជ័យ​ សុំ​ការ​យោគយល់​ពី​ពលរដ្ឋ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍

បន្ទាយមានជ័យ ៖ មុន​ការ​រឹត​បន្តឹង​ផាក​ពិន័យ​ក្នុង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​របស់​នគរ​បាល​ចរាចរណ៍​ខេត្ត​បន្ទាយមានជ័យ ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ លោក​ឧត្ដមសេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឲ្យ​ចូល ​រួម​ទាំង​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ បន្ទាប់ពី​លោក​បាន​ចុះ​ផ្សព្វផ្សាយ​ណែនាំ​ដល់​លំនៅដ្ឋាន។ លោក​ឧត្ដមសេនីយ៍​ទោ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​រឹត​បន្តឹង និង​ផាក​ពិន័យ​នេះ​ ធ្វើឡើង​ដើម្បី​អាយុ​ជីវិត​យើង​គ្រប់គ្នា។ ការ​គោរព​ច្បាប់​ចរាចរណ៍​ដូចជា​បើកបរ​ត្រូវ​គោរព​ច្បាប់ ត្រូវ​ចេះ​យោគ​យល់​គ្នា​ទៅវិញទៅមក កុំ​ពិសា​គ្រឿង​ស្រវឹង ត្រូវ​ពាក់​មួក​សុវត្ថិភាព ពាក់​ខ្សែ​ក្រវាត់​ពេល​បើកបរ​រថយន្ត បើកបរ​កុំ​ឲ្យ​លើស​ល្បឿន​ដែល​ច្បាប់​កំណត់។

គួរ​បញ្ជាក់​ថា ជា​បន្តបន្ទាប់ ចាប់​តាំងពី​ច្បាប់​ចរាចរណ៍​ថ្មី​ប្រកាស​ឲ្យ​ប្រើប្រាស់ និង​ក្រសួង​មហាផ្ទៃ ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ​ដាក់​ផែន​ការណ៍​ផ្សព្វផ្សាយ​អនុវត្ត លោក​បាន​ចាត់​វិធានការណ៍​ដល់​ការិយាល័យ​ជំនាញ ទាំង​ការ​ផ្សព្វផ្សាយ​អំពី​ច្បាប់ ការ​ដាក់​កម្លាំង​អនុវត្តន៍​ច្បាប់​ចរាចរណ៍ រហូតដល់​លោក​បាន​ផ្ដល់​មួក​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ សិស្សសាលា ដែល​ប្រើ​ម៉ូតូ និង​បាន​ពន្យល់​ប្រជាពលរដ្ឋ​ដល់​លំនៅដ្ឋាន​ឲ្យ​កាន់តែ​យល់​ពី​ច្បាប់​ចរាចរណ៍​ថ្មី។ ឆ្លើយតប​នឹង​ការ​ផ្សព្វ​ផ្សាយ​ណែនាំ​អំពី​ច្បាប់​ចរាចរណ៍​ខាងលើ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ច្បាស់​អំពី​ច្បាប់ និង​ការ​ផាក​ពិន័យ។ តែ​ទោះជា​យ៉ាងណាក៏ដោយ រថយន្ត​ធុន​តូច​ដឹកទំនិញ​ផ្លូវ​ប៉ោយប៉ែត ហាក់​ដូចជា មិនបាន​ចូលរួម ដោយ​គេ​សង្កេត​ឃើញ​ថា នៅតែ​បើកបរ​ក្នុង​ល្បឿន​លឿន បង្ក​ការ​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ៕