ប្រើ​រយៈពេល​ជាង​៤​ម៉ោង​ចាប់​មេបន​ជួញដូរ​ផ្លូវ​ភេទ​ដុះ​ស្លែ​ម្នាក់​ និង​រំដោះ​បាន​នារី​រងគ្រោះ​ចំនួន​​៦

ប្រើ​រយៈពេល​ជាង​៤​ម៉ោង​ចាប់​មេបន​ជួញដូរ​ផ្លូវ​ភេទ​ដុះ​ស្លែ​ម្នាក់​ និង​រំដោះ​បាន​នារី​រងគ្រោះ​ចំនួន​​៦

ពោធិ៍សាត់ ​៖​ ទីតាំង​បម្រើ​ផ្លូវ​ភេទ​សម្រាប់​បំពេញ​តណ្ហា​បុរស​ៗ​ចាប់ពី​ពេញវ័យ​ឡើង​ទៅ​ ដែល​គេ​ដឹង​ថា​ ជាទី​តាំង​ដុះ​ស្លែ​យូរ​ឆ្នាំ​មក​ហើយ​នោះ​ ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង ការពារ​អនីតិជន នៃ​អគ្គស្នងការ​នគរបាល​ជាតិ និង​នគរបាល​មូលដ្ឋាន ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ​​​​​ចុះ​ធ្វើការ​ឆែកឆេរ​ ហើយ​ឈាន​ទៅ​រក​ការ​ឃាត់ខ្លួន​មេបន​បាន​ម្នាក់ ​និង​រំដោះ​នារី​រងគ្រោះ​ ដែល​បម្រើ​ផ្លូវ​ភេទ​ទីនោះ​បាន​​ចំនួន​៦​នាក់។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦​ ស្ថិត​ក្នុង​ភូមិ​សង្កាត់​ បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ដោយ​ប្រើ​ពេល​ជាង​​៤​​ម៉ោង​ទើប​បញ្ចប់។

បើ​តាម​មន្ត្រី​មូលដ្ឋាន​របស់​ស្នងការ​នគរបាល​ខេត្ត​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ឲ្យ​ដឹង​ថា​ ៖​ ​មេ​បន​​​​​​​​ដុះ​ស្លែ​នោះ​មាន​ឈ្មោះ គឹម ដា​នី ហៅ​ប៉ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ ​រស់នៅ​ភូមិ​សាស្ត្រ​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។

ដោយឡែក​នារី​រងគ្រោះ​ ក្រោម​ការ​កេងប្រវ័ញ្ច​របស់​មេបន​ ដែល​សមត្ថកិច្ច​យើង​រំដោះ​បាន​ចំនួន ​៦​នាក់​គឺ ទី​១.​ឈ្មោះ សាត់ ផានី​ អាយុ​១៩​ឆ្នាំ ​ទី២.​ឈ្មោះ​សុខ ស្រី​ពី​ន ​អាយុ​២០​ឆ្នាំ ទី៣.ឈ្មោះ​ រ័ត្ន សោភា ​អាយុ​២៨​ឆ្នាំ​ ​ទី៤.ឈ្មោះ​ឃី ស្រី​តូច ​អាយុ​២៥​ឆ្នាំ ​ទី៥.ឈ្មោះ​ ធី ពិសី​ អាយុ​២២​ឆ្នាំ និង​ទី​៦. ឈ្មោះ​សូត្រ ស្រី​និ​ច ​អាយុ​១៩​ឆ្នាំ។ អ្នក​ទាំង​៦​នេះ​ ជា​ជនជាតិ​ខ្មែរ​ផង​ និង​ជនជាតិ​វៀតណាម​ផង ត្រូវ​បាន​ប្រគល់​ឲ្យ​ខាង​សង្គមកិច្ច​ចាត់ចែង​​បន្ត។

មន្ត្រី​នគរបាល​ដដែល​បាន​បន្ត​ថា ដោយសារ​តែ​ទីតាំង​នេះ​ អាជ្ញាធរ​មូលដ្ឋាន​ និង​សមត្ថកិច្ច​​​បាន​ចុះ​ដល់​ឆែកឆេរ​​​​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ ​ហើយ​ឲ្យ​បញ្ឈប់​ការ​ជួញដូរ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​​​​មិន​ព្រម​រាងចាល ​ព្រម​ទាំង​​មាន​ការ​មិន​ពេញចិត្ត​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ និង​បង្ក​​អសន្តិសុខ​​កើតមាន​អំពើ​ចោរកម្ម​ញឹកញាប់​ផង​ ទើប​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ ​ក៏​ដូច​សមត្ថកិច្ច​មូលដ្ឋាន​របស់​ស្នងការ​ដឹកនាំ​ ដោយ​ព្រះរាជអាជ្ញា​រង​ សាលាដំបូង​ខេត្ត​ចុះ​​​បង្ក្រាប​តែម្ដង៕