ម្ចាស់ទូរស័ព្ទ Samsung ត្រកូល Galaxy ទាំងអស់ មិន​ចាំ​បាច់​អាប់​ដេត Version ក៏​អ្នក​អាច​ប្រើ​ប្រាស់ UI របស់ Android 6.0 Marshmallow បានដែរ

សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ 6.0 ដែលតំណាងដោយនំ Marshmallow គឺមិន​ទាន់​ដាក់​អោយ​ដំណើរ​ការ លើ​ស្មាត​ហ្វូន​បា​ន ទូលំ​ទូលាយ​ដូច Android 5.0 Lollipop នោះទេ។ ភាគច្រើន Android 6.0 Marshmallow ដំណើរការនៅលើតែ ស្មាតហ្វូនលំដាប់កំពូលមួយចំនួនប៉ុណ្ណោះ។ រីឯស្មាត​ហ្វូន​កម្រិតមធ្យមផ្សេងៗទៀត នៅមិនទាន់អាចអាប់ដេត ទៅកាន់ Android 6.0 នៅឡើយទេ។

ម្ចាស់ទូរស័ព្ទ Samsung ត្រកូល Galaxy ទាំងអស់ មិន​ចាំ​បាច់​អាប់​ដេត Version ក៏​អ្នក​អាច​ប្រើ​ប្រាស់ UI របស់ Android 6.0 Marshmallow បានដែរ

ដើម្បីបំពេញតម្រូវការ របស់អតិថិជនមួយចំនួន ដែលចង់ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ក្រុមហ៊ុន Samsung បានបញ្ចេញនូវ Theme មួយដែលមានឈ្មោះថា TouchWiz 6.0 ដែល Theme នេះមានរចនាបថ ដូចទៅនឹង ប្រព័ន្ធប្រតិបត្តិការ Android 6.0 តែម្តង។ Icon របស់ Theme នេះរាងមូលៗ រីឯ របាទទួលដំណឹង ក៏ត្រូវបានកែប្រែអោយដូចទៅនឹង ប្រព័ន្ធប្រតិបត្តិការ Android Marshmallow ដែរ។ ដើម្បីតម្លើងសូមចូលទៅកាន់ Samsung App រួចស្វែងរក Theme TouchWiz 6.0។

ម្ចាស់ទូរស័ព្ទ Samsung ត្រកូល Galaxy ទាំងអស់ មិន​ចាំ​បាច់​អាប់​ដេត Version ក៏​អ្នក​អាច​ប្រើ​ប្រាស់ UI របស់ Android 6.0 Marshmallow បានដែរ

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

យើងអាចស្វែងរក និង​ តម្លើង Theme TouchWiz 6.0 នេះបាន​តែនៅលើ ស្មាតហ្វូនរបស់ Samsung ស៊េរីចាប់ពី Galaxy S6 ឡើង និង ត្រកូល Galaxy A តែប៉ុណ្ណោះ។ បើអ្នកចង់ប្រើប្រាស់ Android 6.0 Marshmallow អ្នកមិនចាំបាច់ អាប់ដេតក៏បានដែរ គ្រាន់តែទាញយក និង តម្លើង Theme នេះ​មក​ប្រើ​ជា​ការ​ស្រេច។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ម្ចាស់ទូរស័ព្ទ Samsung ត្រកូល Galaxy ទាំងអស់ មិន​ចាំ​បាច់​អាប់​ដេត Version ក៏​អ្នក​អាច​ប្រើ​ប្រាស់ UI របស់ Android 6.0 Marshmallow បានដែរ

  • ដោយ: Samphas
  • 10:21 AM, 16 March
  • ប្រភព: Android Authority
  • Tag: ចំណេះដឹងទូទៅ