របៀបមើល ហុងស៊ុយ ពាក់ព័ន្ធ នឹងផ្ទះសម្បែង

ផ្ទះដែលមានដើមឈើធំនៅចំពីមុខបើទុកប្រៀបដូចជាកាំបិតមួយរង់ចាំកាប់ចិញ្ច្រាំផ្ទះសម្បែងខ្លួនឯងមិនល្អនោះឡើយ។ ទ្វាររបងមុខផ្ទះហាមធ្វើទ្វាររបងតូចពីរសងខាង តែគួរធ្វើតែម្ខាងប៉ុណ្ណោះទើបល្អ ដោយធ្វើនៅខាងឆ្វេងដៃ។ ទាំងទ្វារនឹងជញ្ជាំងផ្ទះហាមយកឈើដែលមានភ្នែកមកសាងសង់ជាដាច់ខាត។

របៀបមើល ហុងស៊ុយ ពាក់ព័ន្ធ នឹងផ្ទះសម្បែង

– ទ្វារផ្ទះ៖ គួរជៀលវៀងកុំធ្វើអោយទល់មុខនឹងទ្វារបន្ទប់ទឹក ព្រោះធ្វើអោយកើតរោគបូសនឹងរោគមហារីកបាន។ ស៊ុមខ្លោងទ្វារហាមធ្វើខ្ពស់ជាងដំបូលផ្ទះព្រោះនឹងធ្វើអោយអ្នករស់នៅក្នុងផ្ទះជួបទុក្ខគ្មានសេចក្តីសុខ ប្រសិនបើមានគូរប្រញ៉ាប់កែសម្រួល។ ខ្លោងទ្វរឬស៊ុមរបងសាងសង់បែបស៊ិមខ្លោងទ្វារខ្ទមអ្នកតា ឬមូលនិធិសម្រាប់ផ្ទះជនសាមញ្ញធម្មតាហាមធ្វើដាច់ខាតព្រោះគ្មានសិរីមង្គល។

– ខ្លោងទ្វារមុខផ្ទះ៖ មានស្ពានសណ្តូកមកដល់ទ្វារផ្ទះម្តងជាសញ្ញាអពមង្គល។ ទ្វារបន្ទប់ដេកនៅទល់មុនគ្រែដេកដោយចំក៏មិនល្អ។ ខ្លោងទ្វារធំនៅក្នុងផ្ទះបែរមុខមកទល់នឹងបន្ទប់អនាម័យ ក៏គ្មានសុភមង្គលធ្វើអោយអ្នករស់នៅក្នុងផ្ទះនេះងាយមានជំងឺដង្កាត់។ ទ្វារបន្ទប់ដេកបែរចំទ្វារបន្ទប់ទឹកមិនល្អ នឹងធ្វើអោយកើតមានជំងឺរកស៊ីមិនរីកចម្រើន។

– ខ្លោងទ្វារធំទល់មុខគ្នានិងទ្វារបន្ទប់ដេក៖ ទុកលុយកាក់មិនគង់និងមានរឿងទាស់មាត់ទាស់កក្នុងមង្គលគ្រួសារ។ ខ្លោងទ្វាររបងផ្ទះនៅទល់មុខគ្នានឹងខ្លោងទ្វារគេធំជាងផ្ទះយើងក៏មិនល្អដែរ។

– ខ្លោងទ្វារផ្ទះនៅទល់មុខចំចង្រ្កានបាយ៖ ធ្វើអោយលុយកាក់កើតការក្តៅក្រហាយឭមាត់ ឭក គ្មានសិរីមង្គល ជាពិសេសទ្វារបន្ទប់ដេកហាមបែរមុខទៅចំមាត់ជណ្តើរ។ ទ្វារបន្ទប់ទឹកបែរចំគ្រែដេកនឹងនាំមកនូវអពមង្គល ទ្វារបន្ទប់ដេកបែរចំផ្ទះបាយធ្វើអោយជម្លោះទាស់ទែងគ្នា បើមានលុយកាក់ទុកមិនគង់។

– សន្ទះទ្វារខាងឆ្វេងដៃ៖ គួរធំជាងខាងស្តាំដៃ និងទ្វាររបងខ្ពស់ជាងកំពែងក៏មិនល្អដូចគ្នាដែរ។ ជណ្តើរនៅចំមាត់ទ្វារ ឬជណ្តើរនៅចំបន្ទប់ទឹក និងនៅចំកណ្តាលផ្ទះក៏មិនល្អដែរ។ បន្ទប់ដេកនៅជាប់នឹងបន្ទប់ចង្រ្កានបាយ និងបន្ទប់របស់ចាសជរាគួរនៅជាន់ក្រោម ព្រោះអាយុកាន់តែខ្ពស់ឆ្អឹងឆ្អែងកាន់តែផុយ។

– បន្ទប់ដេក៖ គួរតែទុកសម្ពត់ ខោរអាវនិងរបស់របរថ្មីៗទើបមានសិរីមង្គល ជាពិសេសបន្ទប់ដេកគួរនៅត្រង់ទិសរាសីរបស់ខ្លួនឯង។ បន្ទប់ដេក ភួយ ខ្នើយ គួរមានអនាម័យចំណែកបន្ទប់ដេកស្ថិតនៅក្រោមបន្ទប់ទឹក និងធ្វើអោយអ្នកស្នាក់នៅមានជំងឺតម្កាត់។ បន្ទប់ដេកមេគ្រួសារគួរស្ថិតនៅទិសរាសីរបស់មេគ្រួសារទើបមានមង្គល។

– បន្ទប់ដេក៖ ខ្លោងទ្វារមិនគួរស្ថិតនៅចំខ្លោងទ្វារធំរបស់ផ្ទះ និងបន្ទប់គែ្រដេក មិនគួរស្ថិតនៅចំបន្ទប់គ្រូពេទ្យ និងមិនគួរស្ថិតចំបន្ទប់ដាក់របស់របរ ព្រោះអាចធ្វើអោយកើតរោគាព្យាធិរាតត្បាត។

– ហាមដាក់កញ្ចក់នៅក្បាលដំណេក៖ ព្រោះអាចធ្វើអោយសុខភាពមិនរឹងមាំឧស្សាហ៍កើតមានជំងឺ។ បន្ទប់ដេកហាមនៅលើបន្ទប់ដែលមានទីសក្ការះបូជា ព្រោះនឹងកើតអោយមានអពមង្គល។ ក្រោមគ្រែមិនគួរទុកចានកែវបែកបាក់ឬ ប្រេះស្រាំដែលជាមូលហេតុនាំអោយប៉ះបាល់ដល់សុខភាព។ បន្ទប់ដេកមិនគួរមានទីតាំងនៅលើបន្ទប់ចង្រ្កានបាយព្រោះនឹងធ្វើអោយអ្នករស់នៅក្នុងផ្ទះសម្បែងមានសុខភាពមិនរឹងមាំ៕

របៀបមើល ហុងស៊ុយ ពាក់ព័ន្ធ នឹងផ្ទះសម្បែង

របៀបមើល ហុងស៊ុយ ពាក់ព័ន្ធ នឹងផ្ទះសម្បែង

ប្រភព៖​baykdang

  • របៀបមើល ហុងស៊ុយ ពាក់ព័ន្ធ នឹងផ្ទះសម្បែង已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ចំនេះដឹង
Tags: