Hart ប្រាប់ឲ្យ Man City រក្សាការជឿជាក់ ខណៈ Atletico រំពឹងឈ្នះរាត្រីនេះ

អ្នកចាំទី Joe Hart របស់ក្រុម Manchester City ជឿជាក់ថា ក្រុមរបស់គេនៅតែអាចឈ្នះពានក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ បើទោះបីពួកគេបរាជ័យក្នុងការរក្សាការដេញតាមពីក្រោយយ៉ាងប្រកៀកនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ក៏ដោយ។ Man City នឹងនាំយកការនាំមុខ ៣-១ ទៅកាន់ការប្រកួតក្នុងផ្ទះខ្លួនឯងនៃក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Dynamo Kiev នៅរាត្រីនេះ ដើម្បីធ្វើឲ្យពួកគេស្ថិតក្នុងទីតាំងដ៏រឹងមាំក្នុងការឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។ ការបញ្ចប់ក្នុងលទ្ធផលផលស្មើ ០-០ នៅលើទឹកដីក្រុម Norwich City កាលពីថ្ងៃសៅរ៍ គឺជាលទ្ធផលដ៏ខកចិត្តចុងក្រោយគេបំផុតដែលបានពន្យឺតល្បឿននៃការប្រជែងពានលីករបស់ក្រុម Man City នៅមុនពេលការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយជាមួយនឹងក្រុម Manchester United នៅចុងសប្តាហ៍នេះ ប៉ុន្តែ Hart នៅតែមានអារម្មណ៍ថា ក្រុមរបស់គេអាចបង្កើតភាពអស្ចារ្យក្នុងក្របខ័ណ្ឌអឺរ៉ុប។ អ្នកចាំទីអង់គ្លេសរូបនេះបានប្រាប់សន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃចន្ទនៅឯសាលាហ្វឹកហាត់របស់ Man City ថា៖ «វាជាយុទ្ធនាការដ៏លំបាកមួយ ប៉ុន្តែ យើងត្រូវតែជឿជាក់ថា យើងអាចឈ្នះវា បើមិនអ៊ីចឹងទេ វាគ្មានចំណុចផ្លាស់ប្តូរឡើយ»។ ស្របពេលជាមួយគ្នានេះ Atletico Madrid នឹងសម្លឹងរកការឈ្នះកៅអីទៅវគ្គ៨ក្រុមចុងក្រោយក្នុងរយៈពេលបីរដូវកាលជាប់ៗគ្នា នៅពេលប្រកួតជាមួយនឹងក្រុម PSV Eindhoven នៅរាត្រីនេះ បើទោះបីលោក Diego Simeone ដែលជាគ្រូបង្វឹក ព្រមានពីបច្ចេកទេសវាយសម្រុករហ័សរបស់គូប្រជែងខ្លួនក៏ដោយ។ ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅមុនពេលការប្រកួតជើងទី២នៅកីឡដ្ឋាន Vicente Calderon ដែលជាកន្លែងក្រុម Atletico បានបណ្តោយឲ្យមានគ្រាប់បាល់ចូលទីខ្លួនឯងតែបីគ្រាប់គត់ក្នុងចំណោមការប្រកួតក្របខ័ណ្ឌ Champions League ១៤លើកក្រោមការដឹកនាំរបស់លោក Simeone។ លោក Simeone បានឲ្យដឹងថា៖ «ខ្ញុំគិតថា គុណភាពដ៏ល្អបំផុតរបស់ក្រុម PSV គឺជាការវាយបករហ័ស។ ជាមួយនឹងល្បឿនផ្សេងៗ ពួកគេធ្វើការយ៉ាងល្អ និងមានកីឡាករជាច្រើនដែលរត់ទៅកាន់ប្រអប់ទីយ៉ាងលឿន»។ ការប្រកួតទាំងពីរគូនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

ការជួបគ្នាបីលើកចុងក្រោយរវាងក្រុម Man City និង Dynamo Kiev
25.02.16 Dyn. Kiev 1-3 Manchester City
18.03.11 Manchester City 1-0 Dyn. Kiev
11.03.11 Dyn. Kiev 2-0 Manchester City

ការជួបគ្នាបីលើកចុងក្រោយរវាង Atletico និង PSV
25.02.16 PSV 0-0 Atl. Madrid
27.11.08 Atl. Madrid 2-1 PSV
17.09.08 PSV 0-3 Atl. Madrid

តើក្រុមមួយណាដែលលោកអ្នកពេញចិត្ត?

ប្រភព៖ 188bet Cambodia & www.188bet.com

  • Hart ប្រាប់ឲ្យ Man City រក្សាការជឿជាក់ ខណៈ Atletico រំពឹងឈ្នះរាត្រីនេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: