គួរឲ្យសង្វេគ!! ម្ដាយ ឡើងត្នោត កូនដេកចាំក្រោមដើម (ជីវិតពិត របស់ស្ត្រីមេម៉ាយ)

ខេត្តកំពង់ឆ្នាំង៖ ជិវិតគឺជាការតស៊ូនោះគឺស្រ្តីមេម៉ាយក្រីក្រម្នាក់ បានចាប់យកមុខរបរឡើងត្នោតទាំងប្រថុយប្រថាន យកទឹកមករំងាស់ស្ករលក់ចិញ្ចឹមកូនតូចៗ២នាក់ទាំងក្តីលំបាកបន្ទាប់ពីប្តីបានរត់ចោល ដែលនៅក្នុង១ថ្ងៃៗនាងឡើងត្នោតរំងាស់បានស្ករតែ២គីឡូ និងលក់បានប្រាក់តែ៥ពាន់រៀលតែប៉ុណ្ណោះសំរាប់ចិញ្ចឹមកូន ព្រោះតែជីវភាពក្រីក្រនាងសំណូមពរសប្បុរសជនមេត្តាជួយសង្គ្រោះជីវិតនាងនិងកូនៗផង។
គួរឲ្យសង្វេគ!! ម្ដាយ ឡើងត្នោត កូនដេកចាំក្រោមដើម (ជីវិតពិត របស់ស្ត្រីមេម៉ាយ)
នៅព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ អ្នកយកព័ត៌មានយើងបានចុះជួបស្រ្តីក្រីក្រខាងលើមានឈ្មោះ ញឹក ចំរើន អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។នៅពេលយើងទៅដល់នាង ញឹក ចំរើន កំពុងឡើងចិតត្នោតជាបន្តបន្ទាប់នៅខាងជើងភូមិចំនួន៥ដើម តាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៩ព្រឹកទើបរួចរាល់ ប៉ុន្តែអ្វីដែលយើងបានឃើញហើយនិងគួរអោយសង្វែកនោះ គឺកូនប្រុសតូចអាយុ២ឆ្នាំរបស់នាងដែលដើរមកតាមម្តាយ បានដេកលក់គ្រុនក្តៅនៅក្រោមដើមត្នោត។
គួរឲ្យសង្វេគ!! ម្ដាយ ឡើងត្នោត កូនដេកចាំក្រោមដើម (ជីវិតពិត របស់ស្ត្រីមេម៉ាយ)គួរឲ្យសង្វេគ!! ម្ដាយ ឡើងត្នោត កូនដេកចាំក្រោមដើម (ជីវិតពិត របស់ស្ត្រីមេម៉ាយ)
នាង ញឹក ចំរើន បាននិយាយរៀបរាប់អំពីដំណើរជីវិតដ៏អភ័ព្វរបស់នាងអោយដឹងថា៖ នាងមានឪពុកឈ្មោះ ចក់ ណាត អាយុជិត៦០ឆ្នាំ ពេលម្តាយនាងស្លាប់គាត់បានមានប្រពន្ធចុងទៅនៅស្រុកឆ្ងាយ នាងមានបងប្អូន៦នាក់ នាងគឺជាកូនទី១ ចំណែកប្អូនៗមួយចំនួនបែកទៅមានប្រពន្ធកូន និងមួយចំនួនទៅធ្វើជាកម្មករនៅប្រទេសថៃ។
កូនខ្ទមនិងដីដែលនាងរស់នៅសព្វថ្ងៃគឺឪពុកចែកអោយនៅជាបណ្តោះអាសន្ន ហើយនាងក៏គ្មានដីស្រែឬចំការធ្វើនិងគេដែរ ក្រៅពីមុខរបរឡើងត្នោត គឺនៅរដូវវស្សាដើរនាងដើរស៊ីឈ្នួលព្យួររាស់១ព្រឹកបាន៥ពាន់រៀល និងដកស្ទូងអោយគេ ក្នុងរដូវច្រូតកាត់គឺស៊ីឈ្នួលច្រូតកាត់អោយគេបានថ្លៃឈ្នួលក្នុង១ថ្ងៃ១៥.០០០រៀល។ ចំណែកការឡើងត្នោតវិញ គឺត្នោត៣ដើមអ្នកភូមិបានអាណិតអាសូរអោយឡើងមិនគិតថ្លៃឈ្នួល តែ២ដើមទៀតគេគិតថ្លៃឈ្នួលក្នុង១ដើមយកស្ករ៥គីឡូក្នុង១ រដូវ ចំណែកខ្ទះរំងាស់ទឹកត្នោតក៏ជួលគេដែរ ក្នុង១រដូវគេយកស្ករ៥គីឡូ។

ទាក់ទងរឿងប្តីនិងកូន នាងមានកូនប្រុស២នាក់ ដែលកូនទី១ឈ្មោះ សុខ ចិ អាយុ៨ឆ្នាំ ពេលនាងកំពុងពរពោះកូននេះ ប្តីមិនបានរៀបការរបស់នាងបានរត់ចោលទៅធ្វើជាកម្មករនៅប្រទេសថៃបាត់ទៅ ចំណែកប្តីទី២រស់នៅក្នុងភូមិជាមួយគ្នាក៏មិនបានរៀបការដែរ ពេលនាងពរពោះកូនប្រុសទី២ ឈ្មោះ ណាត ភក្តី អាយុ២ឆ្នាំ គេក៏បានផ្តាច់ការទាក់ទងគ្នារហូតបច្ចុប្បន្ននេះ។
គួរឲ្យសង្វេគ!! ម្ដាយ ឡើងត្នោត កូនដេកចាំក្រោមដើម (ជីវិតពិត របស់ស្ត្រីមេម៉ាយ)គួរឲ្យសង្វេគ!! ម្ដាយ ឡើងត្នោត កូនដេកចាំក្រោមដើម (ជីវិតពិត របស់ស្ត្រីមេម៉ាយ)គួរឲ្យសង្វេគ!! ម្ដាយ ឡើងត្នោត កូនដេកចាំក្រោមដើម (ជីវិតពិត របស់ស្ត្រីមេម៉ាយ)
សព្វថ្ងៃនេះកូនទាំង២ ពេលទៅសុំធ្វើសំ បុត្រកំណើត ភូមិឃុំគេមិនធ្វើអោយទេ គេថាទាល់តែនាងមានប្តីស់នៅជាមួយគ្នាទើបធ្វើសំបុត្រកំណើតកូនបាន។ ចំណែករូបនាងសំបុត្រកំណើត អត្តសញ្ញាណបណ្ណ័ និងសៀវភៅគ្រួសារបានបាត់អស់នៅពេ លនាងប្រគល់អោយក្រុមហ៊ុន ទៅធ្វើការនៅប្រទេសម៉ាឡេស៊ីបាន១ឆ្នាំ កែក៏បានអោយមកស្រុកវិញ ។

ដោយឡែកចំពោះជីវភាពរស់នៅសព្វថ្ងៃកំពុងជួបការខ្វះខាត ព្រោះឡើតចិតត្នោតមិនសំបូរទឹកគ្មានលុយទិញអង្ករហូប កូនឈឺគ្មាលុយទិញថ្នាំ ជំពាក់លុយទិញម្ហូបតាមតៀមក្នុងភូមិ និងលុយម៉ូតូដឹកត្រីលក់តាមភូមិ ជាង១០ម៉ឺនរៀលទៅហើយគ្មានលុយសងគេ ហេតុនេះនាងស្នើសុំសប្បុរសជននៅក្នុងខេត្តនិងក្នុងប្រទេស មេត្តាជួយឧបត្ថម្ភសង្គ្រោះជីវិតនាងកូនៗរបស់នាងផង៕

#កំពូលអ្នកចែករំលែក

  • គួរឲ្យសង្វេគ!! ម្ដាយ ឡើងត្នោត កូនដេកចាំក្រោមដើម (ជីវិតពិត របស់ស្ត្រីមេម៉ាយ)已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: