Chelsea ត្រូវ​ខ្ទាត​ចេញ​ពី​ការ​ប្រកួត​ UEFA Champion League ក្រោយ​បរាជ័យ​ក្រោម​ដៃ​ PSG

ក្នុង​ការ​ប្រកួត​ជើង​ទី​២​វគ្គ​១៦​ក្រុម​នៃ​ពាន​រង្វាន់​ UEFA Champion League កាល​ពី​យប់​មិញ​ក្លឹប​ Chelsea បាន​រង​បរាជ័យ​ដោយ​លទ្ធផល​១​ទល់​នឹង​២​ក្រោម​ថ្វី​ជើង​ក្លឹប​ Paris Saint Germain ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ PSG ជា​អ្នក​បើក​ការ​នាំ​មុខ​មុន​នៅ​នាទី​ទី​១៦​ដោយ​កីឡាករ​ Adrien Rabiot ខណៈ​នៅ​នាទី​ទី​២៧​កីឡាករ​ Diego Costa អាច​ស៊ុត​បាន​មួយ​គ្រាប់​ជួយ​ឲ្យ​ Chelsea តាម​បាន​ស្មើ​មក​វិញ​ តែ​យ៉ាង​ណា​នៅ​នាទី​៦៧​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ PSG គឺ​កីឡាករ​ Zlatan Ibrahimovic បាន​ស៊ុត​មួយ​គ្រាប់​ជួយ​ PSG នាំ​មុខ​សារ​ជា​ថ្មី​ហើយ​នោះ​ក៏​ជាគ្រាប់​បាល់​ជ័យជំនះ​ផង​ដែរ​ ។

គួរ​រំលឹក​ថា​កាល​ពី​ការ​ប្រកួត​ជើង​ទី​១​ក្លឹប​ Chelsea ក៏​បាន​បរាជ័យ​ដោយ​លទ្ធផល​១​ទល់​នឹង​២​ក្រោម​ដៃ​ PSG ដែរ​ ដូចនេះ​ឆ្លង​តាម​លទ្ធផល​ទាំង​២​ជើង​ក្លឹប​ Chelsea បាន​បរាជ័យ​ដោយ​លទ្ធផល​២​ទល់​នឹង​៤​ ។

អត្ថបទ ៖ វិចទ័រ

  • Chelsea ត្រូវ​ខ្ទាត​ចេញ​ពី​ការ​ប្រកួត​ UEFA Champion League ក្រោយ​បរាជ័យ​ក្រោម​ដៃ​ PSG已关闭评论
  • 39 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:បច្ចេកវិទ្យា
Tags: