កម្មវិធី​ពិសេសៗ សម្រាប់​ថ្ងៃ​សម្ពោធ​លក់ Galaxy S7 edge/ S7 ដែល​មិនគួរ​រំលង​

​ភ្នំពេញ​៖ កំពូល​ស្មា​ត​ហ្វូ​ន Galaxy S7 edge/S7 នឹង​សម្ពោធ​លក់​ជា​ផ្លូវការ​នៅ​កម្ពុជា ជាមួយ​ការលក់​ជូន​ពិសេស​ដែល​ពុំ​ធ្លាប់មាន នៅ​ថ្ងៃទី 19 មីនា ចាប់ពី​ម៉ោង 8:00 ព្រឹក​ដល់​ម៉ោង 6:00 ល្ងាច  នៅ​ផ្សារ​ទំនើប​សូរិយា​ជាន់​ផ្ទាល់​ដី​ដោយមាន​ការអញ្ជើញ ចូលរួម​ពី​កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា​ផងដែរ ។ 

 

​សម្រាប់​អតិថិជន​ទាំងអស់ ដែល​ជាវ​កំពូល​ស្មា​ត​ហ្វូ​ន Galaxy S7 edge ឬ Galaxy S7  នៅក្នុង​ពិធី​សម្ពោធ​នេះ នឹង​ទទួលបាន Galax Gear VR ដែលមាន​តម្លៃ 130​ដុល្លា ចំនួន​មួយគ្រឿង​ដោយ​ឥតគិតថ្លៃ និង​មានឱកាស​ឈ្នះ​បណ្ណ​ទឹកប្រាក់​100 ដុល្លារ ហើយ ។ បន្ថែម​ពីនេះ លោកអ្នក​ក៏​ទទួលបាន​នូវ​សី​ុ​មកា​ត​ពី​ក្រុមហ៊ុន  Cellcard ដែលមាន​ទឹកប្រាក់ រហូតដល់​ទៅ ៧២០ ដុល្លា និង អី​ុ​ធឺ​ណែ​ត ចំនួន 6GB  អត្រា​ការប្រាក់ 0% សម្រាប់​ការបង់​រំលស់​ជាមួយ​មីក្រូហិរញ្ញវត្ថុ AEON ផងដែរ​។ 

 

​គួរ​រំលឹក​ផងដែរ​ថា កំពូល​ស្មា​ត​ហ្វូ​ត​ទាំងពីរ​ម៉ូ​ដែល Galaxy S7  edge  និង​Galaxy S7 ទើប នឹង​លេច​រូបរាង​ជា​ផ្លូវ​ការឡើង​នៅ​ថ្ងៃទី​21 ខែកុម្ភៈ​នេះ នៅ​រដ្ឋ​ប៉ា​សេ​ឡូ​ណា ប្រទេស អេ​ស្ប៉ា​ញ ជាមួយនឹង​លក្ខណៈពិសេស​ដ៏​គួរ​ឲ្យ​កត់សំគាល់​ដូចជា អាច​ប្រើ​បាន​សុ​ី​ម​ពីរ ក្នុង​ទូរស័ព្ទ​តែមួយ  កាមេរ៉ា​ដែល​អាច​ថត​ក្នុង​ទី​ងងឹត មុខងារ​ការពារ​ធូលី និង​ការ​ជ្រាប​ទឹក សាក​ថ្ម​បាន​លឿន និង​ប្រើប្រាស់​បាន​កាន់តែ​យូរ​ទៀតផង​៕

 

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd

​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុងតែ​នាំមុខគេ​ផ្នែក​អុ​ី​ន​ធឺ​ណែ​ត​(Internet of Things) ដែលមាន​ឧបករណ៍​វៃឆ្លាត​ជាច្រើន និង​មានការ​សហការ យ៉ាង​ល្អ​និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។   យើង​មាន​បុគ្គលិក​ចំនួន 319.000 នាក់ នៅ​ទូទាំង 84 ប្រទេស ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក​។ 

 

​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com​។​

Author: PRSource: ផ្តល់​ឲ្យ