មក​មើល​ផ្លាក​លេខ​ឡាន​ចង្កូត​ស្ដាំ ប្លែក​ពី​គេ​យ៉ាង​ម៉េច​?​

រថយន្ត​ចង្កូត​ស្កាំ​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​អាច​ទទួល​បាន​ផ្លាក​លេខ​ស្រប​ច្បាប់ ​ដើម្បី​ចរាចរណ៍ ​តាម​ដង​ផ្លូវ។ ទោះ​យ៉ាង​នេះ​ក្ដី រថយន្ត​ទាំង​នោះ​មាន​ផ្លាក​សម្គាល់​មិន​ដូច​រថយន្ត​ចង្កូត​ឆ្វេង​នោះ​ឡើយ។​

 

មក​មើល​ផ្លាក​លេខ​ឡាន​ចង្កូត​ស្ដាំ ប្លែក​ពី​គេ​យ៉ាង​ម៉េច​?​

 

តាម​ប្រការ​៣ ​នៃ​សេចក្ដី​ប្រកាស​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ស្ដី​ពី​ផ្លាក​លេខ​រថយន្ត​ចង្កូត​ស្ដាំ ចែង​ថា៖

 
-គ្រប់​រថយន្ត​ចង្កូត​ស្ដាំ ត្រូវ​មាន​ផ្លាក​លេខ​ដែល​មាន​ផ្ទៃ​ពណ៌​ក្រហម អក្សរ​ និង​លេខ​មាន​ពណ៌​លឿង ហើយ​នៅ​ផ្នែក​ខាង​លើ​កណ្ដាល​ នៃ​ផ្លាក​លេខ​មាន​សរសេរ​អក្សរ “ចង្កូត​ស្ដាំ” និង​ផ្នែក​ខាង​មុខ​លេខ​ចុះ​បញ្ជី​មាន​អក្សរ​កាត់​សម្គាល់ រាជ​ធានី ខេត្ត ជា​អក្សរ​ឡាតាំង។

 

 

មក​មើល​ផ្លាក​លេខ​ឡាន​ចង្កូត​ស្ដាំ ប្លែក​ពី​គេ​យ៉ាង​ម៉េច​?​

 
-ចំណែក​គ្រប់​រថយន្ត​ចង្កូត​ស្ដាំ​ធុន​ធ្ងន់ ត្រូវ​មាន​បាញ់​ថ្នាំ​សញ្ញា​សម្គាល់​ដែល​សរសេរ​ថា “ចង្កូត​ស្ដាំ ឈ្មោះ​រាជធានី ខេត្ត លេខ​ចុះ​បញ្ជី” នៅ​លើ​ជញ្ជាំង​សង​ខាង និង​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត​ជា​អក្សរ​ពណ៌​ស​ឬ​ខ្មៅ លើក​លែង​តែ​យាន​យន្តុបករណ៍។

 

 

មក​មើល​ផ្លាក​លេខ​ឡាន​ចង្កូត​ស្ដាំ ប្លែក​ពី​គេ​យ៉ាង​ម៉េច​?​

 

 

គួរ​រំលឹក​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​អនុគ្រោះ​ដល់​រថយន្ត​ចង្កូត​ស្ដាំ​គ្រប់​ប្រភេទ​មាន​ស្រាប់​ក្នុង​ប្រទេស​ឲ្យ​បង់​ពន្ធ​ និង​ចុះ​បញ្ជី​ផ្ដល់​បណ្ណ​សម្គាល់ ​និង​ផ្លាក​លេខ​យាន ដើម្បី​គ្រប់​គ្រង​និង​កំណត់​ច្បាស់​លាស់​នូវ​បរិមាណ​រថយន្ត​ចង្កូត​ស្ដាំ​មាន​ស្រាប់​ និង​ទប់​ស្កាត់​ការ​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ខុស​ច្បាប់៕

 
អត្ថបទ៖ លឹម សុ​នា