​របស់​ដាក់​​ដេញ​ថ្លៃ​​១០​​​ប្រភេទ​​ ​គេ​មិន​នឹក​ស្មាន​ថា​លក់​បាន​​​កប់​ពពក​

​គេហទំព័រ​​​ដ៏​ល្បី​លើ​ពិភពលោក​របស់​​​អាមេរិក​ឈ្មោះ​ ABC​​ ​​បាន​ប្រមូល​​ផ្ដុំ​​​រូប​ថត​គ្រឿង​​អលង្ការ​​ ​​និង​​​​របស់របរ​ប្រើ​ប្រាស់​​ប្រចាំ​ថ្ងៃ​​របស់​បុគ្គល​ល្បី​ៗ​ ​ដែល​គេ​ធ្លាប់​ដាក់​លក់​​​​​​​ដេញ​ថ្លៃ​ពីមុន​ៗ ​ជាង ១០០​សន្លឹក​។ ខាង​ក្រោម​​​​​​​​ជា​របស់​​​ដេញ​ថ្លៃ ​១០​ក្នុង​ចំណោម​​របស់​ដាក់​ដេញ​​ថ្លៃ​​កប់​ពពក​​ជា​ច្រើន​ផ្សេង​ទៀត ​ដែល​គ្រប់​គ្នា​​មិន​នឹក​ស្មាន​ថា​​អាច​លក់​បានថ្លៃ​ខ្ពស់​បែប​នេះ។

​​១. ​ពេជ្រ​ខៀវ​​ទំហំ​ ១០,១០ការ៉ាត់ ដាក់​​​​លក់​ពី ៣០​ទៅ ៣៥លានដុល្លារ នៅ​​​ហាង​​ Sotheby ​​ក្នុង​ទីក្រុង​ឡុងដ៍ ​នៅ​​ថ្ងៃ​ទី ១៥​ ខែ​មីនា ឆ្នាំ​២០១៦​។

 

​របស់​ដាក់​​ដេញ​ថ្លៃ​​១០​​​ប្រភេទ​​ ​គេ​មិន​នឹក​ស្មាន​ថា​លក់​បាន​​​កប់​ពពក​

 

 

២. ​សៀវភៅ​​កំប្លែង​​និយាយ​​ពី Spider-Man ដ៏​កម្រ​លក់​បាន ៤៥៤ ១០០​​ដុល្លារ​ នៅ​ទីក្រុង​ឡុងដ៍​ថ្ងៃ​ទី ១៨​ ខែ​កុម្ភៈ ឆ្នាំ ២០១៦

 

​របស់​ដាក់​​ដេញ​ថ្លៃ​​១០​​​ប្រភេទ​​ ​គេ​មិន​នឹក​ស្មាន​ថា​លក់​បាន​​​កប់​ពពក​

 

 

៣. គំនូរ​​ប្រេង​គូរ​ដោយ​ស្ថាបនិក​​ក្រុមហ៊ុន​ Alibaba លោក​ជេក​ ម៉ា​ និង​វិចិត្រករ​ Zeng Fanzhi ​ឈ្មោះ​ឋានសួគ៌ ​​លក់​បាន​ ៥,​​៤លាន​ដុល្លារ​ ​នៅ​ថ្ងៃ​ទី​ ​៤ ខែ​តុលា ​ឆ្នាំ ២០១៥​ ​ក្នុង​ហាង​ Sotheby អង់គ្លេស។

 

​របស់​ដាក់​​ដេញ​ថ្លៃ​​១០​​​ប្រភេទ​​ ​គេ​មិន​នឹក​ស្មាន​ថា​លក់​បាន​​​កប់​ពពក​

 

 

៤. ខោ​ក្នុង​របស់​ម្ចាស់ក្សត្រី Victoria ​លក់​បាន​ ១៩ ១៩៤​ដុល្លារ​នៅ​​​បន្ទប់​​ដេញ​ថ្លៃ Chippenham អង់គ្លេស​ ថ្ងៃ​ទី ១១​ ខែ​កក្កដា ឆ្នាំ ២០១៥។

 

​របស់​ដាក់​​ដេញ​ថ្លៃ​​១០​​​ប្រភេទ​​ ​គេ​មិន​នឹក​ស្មាន​ថា​លក់​បាន​​​កប់​ពពក​

 

 

៥. ត្បូង​ពេជ្រ​មរកត​​គ្មាន​ពណ៌​កាត់​រួច​ទំហំ ១០០,២០ការ៉ាត់ លក់​បាន​ ២២,១លានដុល្លារ​ហាង​ Sotheby ថ្ងៃ​ទី​ ២១ ខែមេសា ឆ្នាំ ២០១៥។

 

​របស់​ដាក់​​ដេញ​ថ្លៃ​​១០​​​ប្រភេទ​​ ​គេ​មិន​នឹក​ស្មាន​ថា​លក់​បាន​​​កប់​ពពក​

 

 

៦. កាក់​ស្ពាន់​​ ១សេន​ ​ផលិត​ក្នុង​ឆ្នាំ​១៧៩២ លក់​បាន​ ២លាន​ដុល្លារ​​នៅ Schaumburg, Ill ​​ថ្ងៃ​ទី​​ ១៩​ ខែមេសា ឆ្នាំ ២០១២ នៃ​រដ្ឋ​ Illinois សហរដ្ឋ​អាមេរិក។

 

​របស់​ដាក់​​ដេញ​ថ្លៃ​​១០​​​ប្រភេទ​​ ​គេ​មិន​នឹក​ស្មាន​ថា​លក់​បាន​​​កប់​ពពក​

 

៧. ​រូប​​ថត​​គ្រប​កន្សែង​​​​ចំហៀង​​​របស់​​សិល្បករ​អាមេរិក Marilyn Monroe ដែល​ស្លាប់​ក្នុង​ឆ្នាំ ១៩៦២ លក់​បាន ៣៦ ០០០ដុល្លារ​។

 

​របស់​ដាក់​​ដេញ​ថ្លៃ​​១០​​​ប្រភេទ​​ ​គេ​មិន​នឹក​ស្មាន​ថា​លក់​បាន​​​កប់​ពពក​

 

 

៨. ​ស្រោម​ដៃ​​ប្រដាល់(ហ្គង់) ​​​របស់​កីឡាករ Muhammad Ali  ប្រកួត​ជាមួយ​ Sonny Liston ​​កាល​​​ដាល់​គ្នា​​ក្នុង​ឆ្នាំ ១៩៦៥ ដាក់​បង្ហាញ​នៅ​ញ៉ូវយ៉ក​លក់​បាន ៩៥៦ ០០០​ដុល្លារ។

 

​របស់​ដាក់​​ដេញ​ថ្លៃ​​១០​​​ប្រភេទ​​ ​គេ​មិន​នឹក​ស្មាន​ថា​លក់​បាន​​​កប់​ពពក​

 

 

៩. ​មួយ​ឈុត​របស់​​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​បច្ចុប្បន្ន​ Narendra Modi ​លក់​បាន​ ៦៩ម៉ឺន​ដុល្លារ​ ដែល​លោក​​ពាក់​​ស្វាគមន៍​ទស្សនកិច្ច​ប្រធានាធិបតី​អាមេរិក​​អូបាម៉ា ​នៅ​ថ្ងៃ​ទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៥ ​និង​លក់​បាន​​ថ្ងៃ​ទី ខែ២០កុម្ភៈ​ ឆ្នាំ ២០១៥។

 

​របស់​ដាក់​​ដេញ​ថ្លៃ​​១០​​​ប្រភេទ​​ ​គេ​មិន​នឹក​ស្មាន​ថា​លក់​បាន​​​កប់​ពពក​

 

 

១០. ​កូន​ចាន​ព័រសឺឡែន​រូប​មាន់ លក់​បាន ៣៦លានដុល្លារ ​​​នៅ​ហាង Sotheby ​​ថ្ងៃ​​ទី ៨ ខែមេសា​ឆ្នាំ ២០១៤ ​នៅ​ទីក្រុង​ហុងកុង៕

 

​របស់​ដាក់​​ដេញ​ថ្លៃ​​១០​​​ប្រភេទ​​ ​គេ​មិន​នឹក​ស្មាន​ថា​លក់​បាន​​​កប់​ពពក​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖​​​​​​​​​​​ ABC
​​​​​​​​​​​​​​​​​​​​​​​