ឧត្ដម​សេនីយ៍​ឯក​ រុន រ័ត្នវាសនា៖ កុំ​យល់​ច្រឡំ​ពី​បង្កាន់​ដៃ​ពិន័យ និង​បង់​ប្រាក់

ឧត្ដម​សេនីយ៍​ឯក​ រុន រ័ត្នវាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ បាន​មាន​ប្រសាសន៍​ថា សូម​កុំ​ឱ្យ​ប្រជា​ពលរដ្ឋ​យល់​ច្រឡំ​ រវាង​បង្កាន់ដៃ​ពិន័យ និង​បង្កាន់​ដៃ​បង់​ប្រាក់ នៃ​​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។ ក្នុង​វីដេអូ​ខាងក្រោម​នេះ ឯកឧត្ដម​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អ្វី​ទៅ​​ជា​បង្កាន់ដៃ​ពិន័យ និង​អ្វី​ជា​​បង្កាន់​ដៃ​បង់​ប្រាក់។ ​

 

ឧត្ដម​សេនីយ៍​ឯក​ រុន រ័ត្នវាសនា៖ កុំ​យល់​ច្រឡំ​ពី​បង្កាន់​ដៃ​ពិន័យ និង​បង់​ប្រាក់

 

ឯកឧត្ដម​បន្ថែម​ថា ដើម្បី​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍ ​អនុវត្ត​ច្បាប់​តាម​តួនាទី​របស់​ខ្លួន​ឱ្យ​កាន់​តែ​ល្អ​នោះ ទាល់​តែ​មាន​ការ​ចូលរួម​សហការ​ពី​ប្រជាពលរដ្ឋ។

 

“មន្ត្រី​​អនុវត្ត​ទូទាំង​ប្រទេស មិន​គិត​ថា​អ្នកណា [អនុវត្ត]​ ឱ្យ​បាន ១០០% ទេ តែង​មាន​ចន្លោះ​​ខ្វះខាត ប៉ុន្តែ​​ចន្លោះ​ខ្វះខាត​​យើង​ត្រូវ​នាំគ្នា​កែ កែ​​រាប់​ពី​យើង។ យើង​​មាន​ឆន្ទៈ​កែ​គាត់ កុំ​ឱ្យ​គាត់​ទទួល​យក​លុយ​ដោយ​ផ្ទាល់ អ៊ីចឹង​ទៅ​យើង​អាច​កែ​បាន​តៗ​គ្នា”៕ ​​​​

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ