Fan BingBing និង​គូ​ស្នេហ៍​ Li Chen ឈរ​ឈ្មោះ​ទិញ​ភូមិគ្រឹះ​​រួម​គ្នា

សកម្មភាព​នា​ពេល​ថ្មី​ៗ​នេះ​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ Fan Bing ing និង​មិត្ត​ប្រុស​របស់​ខ្លួន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​លទ្ធភាព​ដែល​អ្នក​ទាំង​​២​នឹង​រៀបការ​នៅ​ក្នុង​ឆ្នាំ​នេះ​គឺ​ខ្ពស់​គ្រាន់​បើ។

 

Fan BingBing និង​គូ​ស្នេហ៍​ Li Chen ឈរ​ឈ្មោះ​ទិញ​ភូមិគ្រឹះ​​រួម​គ្នា

 

តាម​បណ្ដាញ​ព័ត៌មាន Sina ថ្មី​ៗ​នេះ តារា​សម្ដែង​ចិន Fan Bing Bing និង​មិត្ត​ប្រុស​ខ្លួន Li Chen បាន​ហ៊ុន​លុយ​គ្នា​ទិញ​ភូមិគ្រឹះ​​មួយ​នៅ​ទីក្រុង Qingdao ខេត្ត Shandong ប្រទេស​ចិន។ នៅ​លើ​អ៊ីនធឺណិត​ក៏​បាន​បែក​ធ្លាយ​រូបភាព​​ឯកសារ​ទិញ​ផ្ទះ​របស់​គូស្នេហ៍​​រឿង “មហិច្ឆតា​អ៊ូម៉ីនាង”​ផង​ដែរ។

 

Fan Bing Bing បាន​ចំណាយ ៤លាន​យាន់ (៦១​ម៉ឺន​ដុល្លារ) រីឯ Li Chen បាន​ចំណាយ ១​លាន​យាន់(១៥​ម៉ឺន​ដុល្លារ) ដើម្បី​បង់​ថ្លៃ​ប្រាក់​កក់​ជាមុន។ តម្លៃ​សរុប​របស់​ផ្ទះ​នេះ​គឺ ១០​លាន​យាន់ (១,៥​លាន​ដុល្លារ)។ ស្រី​ស្អាត​ត្រកូល Fan និង​មិត្ត​ប្រុស​រូប​សង្ហា​របស់​ខ្លួន​បាន​ឈរ​ឈ្មោះ​រួម​គ្នា​លើ​កម្មសិទ្ធិ​របស់​​អចលនទ្រព្យ​នេះ។

 

Fan BingBing និង​គូ​ស្នេហ៍​ Li Chen ឈរ​ឈ្មោះ​ទិញ​ភូមិគ្រឹះ​​រួម​គ្នា

ឯកសារ​ទិញ​ផ្ទះ​របស់ Fan BingBing និង​មិត្ត​ប្រុស

 

Sina បាន​ឲ្យ​ថា​លំនៅឋាន​ថ្មី​របស់ Fan BingBing ស្ថិត​នៅ​ជិត​ជួរ​ភ្នំ Feng Huang មុខ​បែរ​ទៅ​កាន់​សមុទ្រ ក្នុង​តំបន់​សណ្ឋាគារ​ផ្កាយ​៥​នៅ Qingdao។ “មិន​ត្រឹម​តែ​ទិញ​ផ្ទះ​នៅ Qingdao នៅ​ពេល​ខាង​មុខ អ្នក​ទាំង​២​មាន​គម្រោង​ទិញ​ភូមិគ្រឹះ​នៅ​កោះ Sanya ស្រុក​កំណើត​របស់ Li Chen ទៀត។ ពួក​គេ​ចង់​ឲ្យ​នៅ​ប៉េកាំង សៀងហៃ Shandong ឬ Hainan នៅ​ទី​ណា​​ក៏​ជា​សម្បុក​សុភមង្គល​ទាំង​អស់”។ ប្រភព​ទម្លាយ​ទៅ​កាន់ Sina៕

 

ចុចអាន៖ត្រចៀកកាំ​មិន​គិត​ថា​ Fan BingBing ស្រស់​ស្អាតទេ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
zing