វង្ស ដារ៉ានី ទោះ​ធ្លាប់​បរាជ័យ​តែ​មិន​បោះ​បង់

កញ្ញា វង្ស ដារ៉ានី ថ្លែង​មក​កាន់ Sabay ថា​ក្ដី​សុបិន​របស់​នាង គឺ​ចង់​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​មួយ​ទៅ​បី​នាង​ធ្លាប់​បរាជ័យ​ជាមួយ​នឹង​ការ​ប្រឡង​ចម្រៀង​ពី​មុន​មក​ក៏​ដោយ។

 

វង្ស ដារ៉ានី ទោះ​ធ្លាប់​បរាជ័យ​តែ​មិន​បោះ​បង់

 

“ខ្ញុំ​ធ្លាប់​ចូល​រួម​ប្រកួត​កម្មវិធី Spy guys and girls Contest 2015 តែ​ខ្ញុំ​អត់​ជាប់​ទេ​បង​ តែ​ខ្ញុំ​អត់​បាក់​ទឹក​ចិត្ត​ទេ​បង​ខ្ញុំ​ប្រឹង​តស៊ូ​និង​ហ្វឹក​ហាត់​បន្ថែម​ដើម្បី​សម្រេច​ក្ដី​សង្ឃឹម​មួយ​នេះ” ដារ៉ានី ថ្លែង។

 

ដារ៉ានី​បន្ត​ទៀត​ថា សម្រាប់​ដើម​ឆ្នាំ ២០១៦ នេះ សកម្មភាព​ចាប់​ផ្ដើម​ដំណើរ​ការ​បណ្ដើរ​ៗ​ហើយ ថ្មីៗ​នេះ​នាង​ទើប​តែ​ថត​ចប់​បទ “សក់​ខ្លី” ជា​បទ​ថ្មី​របស់ Bross LA ដែល​ត្រៀម​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។ កញ្ញា​បន្ថែម​ថា កាល​ពី​ថ្ងៃ ១៤ មីនា​កន្លង​ទៅ​ថ្មីៗ​នេះ នាង​ក៏​បាន​ចូល​រួម​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​ White Valentine’s Mini Concert ដែល​រៀប​ចំ​ដោយ​ក្រុម​យុវវ័យ​និពន្ធ Original songs ផង​ដែរ។

 

វង្ស ដារ៉ានី ទោះ​ធ្លាប់​បរាជ័យ​តែ​មិន​បោះ​បង់

 

វង្ស ដារ៉ានី ឆ្នាំ​នេះ​មាន​អាយុ ២០​ឆ្នាំ​ហើយ ហើយ​ក៏​ជា​និស្សិត​ឆ្នាំ​ទី​២​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ផង​ដែរ៕

 

អត្ថបទ៖ SAMEDY