អ៊ាម វន្នី ចាកចេញ​ពី​ភ្នំពេញ​មុន​នេះ

អ៊ាម វន្នី បាន​ឡើង​យន្តហោះ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​មុន​នេះ​បន្តិច ដើម្បី​ចូលរួម​សម្ពោធ​សារមន្ទីរ​ខ្មែរ​មួយ​នៅ​ទីនោះ និង​ច្រៀង​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាន​ស្ដាប់​ដោយ​ផ្ទាល់​ផង​ដែរ។

 

អ៊ាម វន្នី ចាកចេញ​ពី​ភ្នំពេញ​មុន​នេះ

 

ភរិយា​តារា​ចម្រៀង​ខាង​លើ​បាន​ប្រាប់​មក​កាន់ Sabay ថា ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​របស់ អ៊ាម វន្នី មាន​រយៈ​ពេល ៦ សប្ដាហ៍ ហើយ​ត្រូវ​ច្រៀង​តាម​រដ្ឋ​នានា ដែល​អ្នក​រៀបចំ​កម្មវិធី​តម្រូវ។ បើ​តាម​ភរិយា​រូប​នេះ​បន្ថែម​ថា ប្ដី​របស់​នាង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សម្ដែង​នៅ​ប្រទេស​បារាំង​បន្ត​ទៀត​តែ​ម្ដង បន្ទាប់​ពី​ចប់​ភារកិច្ច​នៅ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​មិន​បាន​ដឹង​ថា មាន​រយៈ​ពេល​ប៉ុន្មាន​នៅ​ឡើយ។

 

នាង​​បន្ថែម​ថា បន្ទាប់​ពី​បញ្ចប់​ការ​សម្ដែង​នៅ​ប្រទេស​បារាំង​ហើយ​នោះ​ស្វាមី​របស់​នាង​អាច​នឹង​ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​អូស្ត្រាលី​ទៀត​ក៏​ថា​បាន។ យ៉ាង​ណា​ដំណឹង​នេះ​នៅ​មិន​ទាន់​ជាក់លាក់​នៅ​ឡើយ​ទេ អាច​ប្រែប្រួល​តាម​ភាព​ជាក់​ស្ដែង៕

 

អ៊ាម វន្នី ចាកចេញ​ពី​ភ្នំពេញ​មុន​នេះ

 

អត្ថបទ៖ សំ ជំនាញ