កូនគោចម្លែក កើតមកមុខដូចមនុស្ស នៅស្រុកកំពង់រោទិ៍

ស្វាយរៀង ៖ មានការភ្ញាក់ផ្អើលមួយ បានកើតទ្បើង បន្ទាប់ពីមានកូនគោចម្លែក កើតមកមុខដូចមនុស្ស។ ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍។

បើតាមម្ចាស់គោឈ្មោះ ឃួន សាផាត ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានឲ្យដឹងថា មេគោគាត់ពរពោះ៣ដងរួចមកហើយ តែមិនដឹងជាយ៉ាងម៉េចលើនេះ កើតកូនមកមានមុខចម្លែក ស្រដៀងនឹងមនុស្ស ហើយគ្រាន់តែកើតមកភ្លាម ចេះហៅថាម៉ែៗយ៉ាងច្បាស់ ធ្វើឲ្យផ្អើលដល់អ្នកភូមិមកមើលគ្រប់ៗគ្នា និងទិញទឹកដោះគោឲ្យផឹកទៀតផង។ ប្រភពដដែលបានបន្តទៀតថា រហូតមកដល់ថ្ងៃទី១៦ ខែមីនានេះ កូនគោគាត់មិនទាន់ងាប់ទេ ហើយក៏មានប្រជាពលរដ្ឋ មកចោមមើលកាន់តែច្រើន និងបានបន់ស្រន់សុំសេចក្តីសុខសប្បាយទៀតផង៕

កូនគោចម្លែក កើតមកមុខដូចមនុស្ស នៅស្រុកកំពង់រោទិ៍

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត