ទៅ​ស្តាប់​ការ​ព្យាករណ៍​របស់​លោក Steve Jobs កាល​ពី​ ២០ ឆ្នាំ​មុន​មើល​ តើ​ពិត​ដូច​លោក​និយាយ​ឬ​សម្រាប់​ពេល​បច្ចុប្បន្ន

នៅ​ក្នុង​ឆ្នាំ ១៩៩៦ ក្រុមហ៊ុន Google គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស្រាវជ្រាវ​ជា​គម្រោង​សាលា​នៅ​ឡើយ​ទេ ហើយ ក្រុមហ៊ុន Amazon គឺ​ជា​ក្រុមហ៊ុន​លក់​សៀវភៅ​តូច​តាច​មួយ​ប៉ុណ្ណោះ សូម្បី​តែ​Steve Jobs ក៏​មិន​ទាន់​ជា​ស្ថាបនិក​ Apple ដែរ​ប៉ុន្តែ​ ​Steve Jobs ទស្សនៈ​វិស័យ​មួយ​ដ៏​ខ្ពស់​ដែល​លោក​បាន​ទាយ​ទុក​ក្នុង​រយៈ​ពេល ២០ ឆ្នាំ​ខាង​មុខ​។ ខាង​ក្រោម​ជា​ការ​ព្យាករណ៍​ខ្លះៗ​របស់​លោក Steve Jobs៖

 

១) លោក Steve Jobs បាន​ព្យាករណ៍​ថា​ គេហទំព័រ នឹង​មាន​នៅ​គ្រប់​ទីកន្លែង​ ហើយ​មនុស្ស​ជា​ច្រើន​ក៏​ទាយ​ដូច​ច្នេះ​ដែរ​ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់​សំគាល់​ គឺ​លោក​ថា​គេហទំព័រ​នឹង​មាន​នៅ​លើ​គ្រប់​ទូរស័ព្ទ​ដៃ​ទាំង​អស់។

 

២) លោក Steve Jobs បាន​ព្យាករណ៍​ទៀត​ថា ការ​ធ្វើ​អាជីវកម្ម​អនឡាញ​ នឹង​មាន​សន្ទុះ​ខ្លាំង​បំផុត​នៅ​ពេល​ខាង​មុខ។ លោក Steve Jobs ធ្លាប់​ថ្លែង​ថា​មនុស្ស​នឹង​លែង​មាន​ច្រើន​ទៀត​ហើយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទិញ​របស់​នៅ​តាម​ហាង​ គេហទំព័រ នឹង​ដើរ​តួ​យ៉ាង​សំខាន់​ ក្នុង​ការ​លក់​ទំនិញ​វិញ​ម្តង​ជា​ពិសេស​គឺ amazon.com ។

 

៣) លោក Steve Jobs បាន​ព្យាករណ៍​ថា​ អ៊ីនធឺណិត អាច​បង្ក​ភាព​ភ័យ​ខ្លាច​ឲ្យ​ ឬ បង្កើត​ការ​គោរព​សរសើរ​ដល់​សកម្ម​ភាព​របស់​បុគ្គល​ណា​មួយ​ ដែល​អ្នក​មិន​ដែល​ស្គាល់​ពួក​គេ​ពី​មុន។

 

៤) លោក Steve Jobs បាន​ព្យាករណ៍​ថា ទីផ្សារ​របស់​ម៉ាស៊ីន​កុំព្យូទ័រ នឹង​ធ្លាក់​ចូល​ក្នុង​យុគ​សម័យ​ខ្មៅ​ងងឹត​​ក្នុង​រយៈ​ពេល ១០ ឆ្នាំ​ខាង​មុខ​ទៀត​។ នៅ​ក្នុង​ឆ្នាំ ២០០៦ ក្រុមហ៊ុន Apple បង្កើត​កុំព្យូទ័រ Mac ដែល​ធ្វើ​ឲ្យ​សន្ទុះ​នៃ​ការ​លក់​កុំព្យូទ័រ​របស់​ខ្លួន​កើន​ឡើង​យ៉ាង​ខ្លាំង សូម្បី​តែ​ Microsoft ក៏​មាន​ព្រួយ​កង្វល់​ចំពោះ​Apple ដែរ។

 

៥) ៤) លោក Steve Jobs ក៏​បាន​ទាយ​ទុក​មុន​ទៀត​ថា មនុស្ស​នៅ​ពេល​អនាគត​នឹង​រស់​នៅ​ជាមួយ​ព័ត៌មាន​ដ៏​ច្រើន​លើស​លប់​ គ្រប់​តាម​តម្រូវ​កា​របស់​មនុស្ស ដូច​យ៉ាង Facebook, Instagram និង Twitter ជា​ដើម។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com