ឪពុក​ចិត្ត​តិ​រិ​ច្ឆា​ន​ចាប់​កូន​ពី​ក្នុង​អង្រឹង​បោក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​

6 Videos


​វា​មិនគួរ​ឲ្យ​ជឿ និង មិន​នឹកស្មាន​ដល់​ទាល់តែសោះ ដែល​ឪពុក​ចិត្ត​តិ​រិ​ច្ឆា​ន​ម្នា​ក់មាន​​ចិត្ត​ប្រចណ្ឌ​ប្រពន្ធ និង ឈ្លោះ​គ្នា​បន្តិចបន្តួច​សោះ បែរជា​ទៅ​ចាប់​កូន​របស់ខ្លួន បោក​សម្លាប់​ដូច​សត្វ​ធាតុ​ទៅវិញ ។​ ករណី​មនុស្សឃាត ដោយ​ចេតនា​នេះ បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​១៥ ខែ មិនា​ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ឈើខ្លឹម ឃុំ រំចេក ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ ។

ឪពុក​ចិត្ត​តិ​រិ​ច្ឆា​ន​ចាប់​កូន​ពី​ក្នុង​អង្រឹង​បោក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​

M88


ករណី​មនុស្សឃាត ដោយ​ចេតនា​លើ​កូន​ខ្លួនឯង​នេះ​គឺ​បង្កឡើង ដោយ​ជនល្មើស​ ជា​ឪពុក​ឈ្មោះ អោក ចាន់ណា ភេទ​ប្រុស​អាយុ ២០ ឆ្នាំ ជា​ជនជាតិខ្មែរ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ដោយបាន​ចាប់​លើក​កូនប្រុស​បង្កើត​រប​ស់​ខ្លួន​ឈ្មោះ រុំ ចាន់នី​ត អាយុ ២ ខែ ពី​អង្រឹង​​បោក​ទៅ​ដី​បណ្តាល​អោយស្លាប់​យ៉ាង​អាណោចអាធ័ម ។ មូលហេតុ​ស្រវឹងស្រា ហើយ​ចោទ​លើ​ប្រពន្ធ​ខ្លួន​ឈ្មោះ ចាន់ ណា​រី អាយុ ១៨ ឆ្នាំ​ថា ផិតក្បត់ មាន​សហាយស្មន់ ដោយ​ចោទថា​កូន​នេះ​មិនមែនជា​កូន​របស់ខ្លួន ។​

ឪពុក​ចិត្ត​តិ​រិ​ច្ឆា​ន​ចាប់​កូន​ពី​ក្នុង​អង្រឹង​បោក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍​រំចេក​បាន​បង្ក្រាប​ចាប់បាន​ជនសង្ស័យ​មក​ប៉ុស្តិ៍​ដើម្បី​សាកសួរ​ហើយ​រៀបចំ​បញ្ជូន​ខ្លួន​ជនល្មើស​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ទៅ​តុលាការ ៕ សុថា​ត់​