ថនិកសត្វមួយប្រភេទ បានរួចផុតពីសេចក្តីស្លាប់ នាសម័យផុតពូជយ៉ាង សាហាវឃោរឃៅ

ឡុងដ៏៖ ក្រុមអ្នកស្រាវជ្រាវ ជនជាតិអង់គ្លេស បាននិយាយថា ប្រភេទថនិកសត្វ បុរាណមួយចំនួន មិនត្រឹមតែអាចការពារខ្លួន ពីសេចក្តីស្លាប់នៅ ក្នុងសម័យផុតពូជនៃ ប្រភេទសត្វមួយចំនួនធំកាលពី ២៥២លានឆ្នាំមុនប៉ុណ្ណោះទេ ពួកវាថែមទាំងអាចរស់បាន យូរជាងការរំពឹងទុករបស់ អ្នកវិទ្យាសាស្រ្តបន្ទាប់ ពីសម័យនោះផងដែរ។

ដោយឡែក ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយទៀតថា ពពួកសត្វម៉្យាងដែល ត្រូវបានគេឲ្យឈ្មោះថា Cynodont therapsids មានរូបរាងស្រដៀង នឹងសត្វដាយណូស័រ ក៏ប៉ុន្តែវាមានរាងតូច ដូចជាពពួកថនិកសត្វដែរ។ សត្វប្រភេទនេះមាន វិធីការពារខ្លួនរបស់ពួកវា យ៉ាងខ្លាំងក្លា ដោយវាអាចរួចផុតពី សេចក្តីស្លាប់នៅក្នុងអំឡុង ពេលដែលមានប្រភេទសត្វ ជាច្រើនត្រូវបានស្លាប់ផុតពូជ ដោយជាក់ស្តែងនាសម័យនោះ មានពពួកសត្វទឹកចំនួន ៩០ភាគរយ និងសត្វនៅលើគោកមួយចំនួន។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា សត្វ Cynodonts ត្រូវបានគេដឹងអំពីអត្តសញ្ញាណ ដោយសារតែ សំណល់ហ្វូស៊ីលរបស់វា ដែលត្រូវបានគេរកឃើញ នៅក្នុងចក្រភពអង់គ្លេស អាហ្វ្រិចខាងត្បូង និង ប្រទេសចិន។

ក្រុមអ្នកស្រាវជ្រាវ បានបន្តទៀតថា សត្វ Cynodonts មានខួរក្បាលធំ ហើយមានឈាមក្តៅ ចំណែកឯខ្លួនរបស់វា ត្រូវបានគ្របដណ្តប់ទៅ ដោយរោមយ៉ាងក្រាស់។ មួយវិញទៀត វាត្រូវបានគេចាត់នៅ ក្នុងប្រភេទថនិកសត្វ ក៏ប៉ុន្តែវាមានរូបរាងស្រដៀង នឹងប្រភេទសត្វថ្នាក់ល្មូន៕

ថនិកសត្វមួយប្រភេទ បានរួចផុតពីសេចក្តីស្លាប់ នាសម័យផុតពូជយ៉ាង សាហាវឃោរឃៅ

  • ថនិកសត្វមួយប្រភេទ បានរួចផុតពីសេចក្តីស្លាប់ នាសម័យផុតពូជយ៉ាង សាហាវឃោរឃៅ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:កំសាន្ត