Sharapova ត្រូវ​ដក​តួនាទី ​ជាទូតអង្គការ ​សហប្រជាជាតិ

តារាវាយកូនបាល់ Maria Sharapova ត្រូវបានដកតួនាទី ជាទូតសុឆន្ទៈរបស់អង្គការ សហប្រជាជាតិ ក្រោយរកឃើញថា មានប្រើប្រាស់ សារធាតុហាមឃាត់។

Sharapova ត្រូវ​ដក​តួនាទី ​ជាទូតអង្គការ ​សហប្រជាជាតិ

ដោយ៖sabay

កីឡាការិនីសញ្ជាតិ រុស្ស៊ី ត្រូវគេរកឃើញថា បានប្រើសារធាតុ ហាមឃាត់ក្នុងវិស័យកីឡា ប្រភេទ Meldonium កាលពីខែ មករាដើមឆ្នាំ ហើយរូបនាងត្រូវ កម្មវិធីអភិវឌ្ឍន៍ របស់ អង្គការសហប្រជាជាតិ ហៅកាត់ UNDP ប្រកាសមិនឲ្យពាក់ព័ន្ធ គ្រប់សកម្មភាព ទាំងអស់ចាប់ពី ថ្ងៃទី១២ ខែមីនា តទៅ នៅក្នុងអំឡុង ពេលបន្តការស៊ើបអង្កេត។

Sharapova បានកាន់មុខតំណែង ខាងលើចាប់តាំងពី ឆ្នាំ២០០៧ រហូតមក។ ម្ចាស់ពាន Grand Slam ៥សម័យ វ័យ២៨ឆ្នាំ បានបកស្រាយថា ការប្រើសារធាតុ Meldonium រយៈពេល១០ឆ្នាំ ចុងក្រោយមកនេះ គឺស្ថិតក្រោមមូលហេតុ បញ្ហាសុខភាព ប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ពេលនេះក្រុមហ៊ុនធំៗ មួយចំនួនដែលធ្លាប់ ឧបត្ថម្ភមាន ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ សម្ភារៈកីឡា Nike នាឡិកាដៃស្វីស Tag Heuer និង ក្រុមហ៊ុនរថយន្ត Porsche សុទ្ធតែបានកាត់ផ្តាច់ ទំនាក់ទំនងជាមួយនឹងនាង៕