ការប្រើប្រាស់កែវភ្នែក សិប្បនិមិ្មតនាំឲ្យ មានផលប៉ះពាល់ ដ៏អាក្រក់

សុខភាព៖ មនុស្សមួយចំនួន ដែលពាក់កែវ ភ្នែកសិប្បនិម្មិត អាចប្រឈមមុខនឹង ជំងឺភ្នែកយ៉ាងធ្ងន់ធ្ងរ ជាងអ្នកដែលមានភ្នែកធម្មតា។

ក្រុមអ្នកស្រាវជ្រាវ ថ្មីបាននិយាយថា កែវភ្នែកសិប្បនិម្មិត ដែលអាចធ្វើឲ្យអ្នកឃើញ ពិភពលោកយ៉ាងច្បាស់នេះ ប្រហែលជាអាចនាំមកនូវ គ្រោះថ្នាក់ដ៏សាហាវ ដោយសារតែអាចបង្កឲ្យ មានពពួកបាក់តេរី មួយភាគធំនៅក្នុងភ្នែក។

ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ជាធម្មតា ភ្នែករបស់យើងតែងតែ ប៉ះទង្គិចជាមួយនឹងបាក់តេរី ដែលមាននៅក្នុង ស្រទាប់បរិយាកាស។ ដោយឡែក សម្រាប់អ្នកដែលប្រើប្រាស់ កែវភ្នែកសិប្បនិម្មិត អាចនឹងប្រមូលផ្តុំពពួក បាក់តេរីនៅក្នុង ភ្នែកកាន់តែច្រើន ដែលអាចបណ្តាលឲ្យ មានជំងឺភ្នែកយ៉ាងធ្ងន់ធ្ងរ។

ជាមួយគ្នានេះដែរ អ្នកជំនាញក៏បាន បង្ហាញទៀតថា ការប្រើប្រាស់ម្រាមដៃ ដើម្បីដាក់កែវភ្នែក ចូលទៅក្នុងភ្នែក បានចំលងបាក់តេរីរួចជាស្រេច នៅលើស្រទាប់កែវភ្នែក ដែលជាហេតុនាំឲ្យមាន ជំងឺរលាកប្រសីភ្នែក និងរលាកកែវភ្នែកដែលអាច ឈានទៅដល់ការខ្វាក់ភ្នែក។ ហេតុដូច្នេះហើយ សម្រាប់អ្នកដែល ប្រើប្រាស់កែវភ្នែកសិប្បនិម្មិត គួរតែមានការប្រុងប្រយ័ត្ន និង យកចិត្តទុកដាក់សម្អាតភ្នែក ឲ្យបានត្រឹមត្រូវមុន នឹងប្រើប្រាស់៕

ការប្រើប្រាស់កែវភ្នែក សិប្បនិមិ្មតនាំឲ្យ មានផលប៉ះពាល់ ដ៏អាក្រក់