ខំហាត់ប្រាណរាល់ថ្ងៃ ហេតុអ្វីបានជាគ្មាន អ្វីប្រែប្រួលសោះ?

សុខភាព៖ អ្នកខិតខំពត់ពេនខ្លួន ហក់លោត ជាប្រចាំដើម្បីឲ្យមានរាងស្អាត និង ជើងស្រឡូន ក៏ប៉ុន្តែ ទោះបីជាអ្នកខិតខំ ហាត់យ៉ាងណាក៏ដោយ បែរទៅជា គ្មានអ្វីប្រែប្រួលទាល់តែសោះ។ អ្នកដឹងទេមកពីមូលហេតុអ្វី?

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Jillian Michaels មកពីមហាវិទ្យាល័យ Quincy នៃរដ្ឋម៉ាសាឈូស្សេត សហរដ្ឋអាមេរិក បានបង្ហាញថា ជាអកុសល អ្នកខ្លះកើតមកមាន កោសិកាធាត់ច្រើន អ្នកខ្លះទៀតមាន កោសិកាសាច់ដុំតិច។ ក៏ប៉ុន្តែនៅក្នុងករណីនេះដែរ អ្នកមិនគួរចុះចាញ់នោះទេ ដោយជាក់ស្តែង វាអាចបណ្តាលមកពី កំហុសសាមញ្ញៗមួយចំនួន ដែលអ្នកមិនដែលយកចិត្តទុកដាក់។

ផ្ទុយទៅវិញ វាជារឿងមួយដ៏សំខាន់ ដែលអ្នកគួរតែជៀសវាង នៅពេលអ្នកសម្រេចចិត្ត នៅក្នុងការធ្វើលំហាត់ប្រាណ ដើម្បីសុខភាព និងសម្រស់។

១. ហាត់ឲ្យតែបាន
គ្រូបង្វឹក Sean De Wispelaere នៃមហាវិទ្យាល័យ Quincy នៃរដ្ឋម៉ាសាឈូស្សេត សហរដ្ឋអាមេរិក បាននិយាយថា មនុស្សមួយចំនួនយល់ថា ការហាត់ប្រាណជា រៀងរាល់ថ្ងៃក្នុងរយៈតែ ២សប្តាហ៍ អាចធ្វើឲ្យជើងរបស់ អ្នកឡើងសាច់ដុំ និងប្រែប្រួលរូបរាង។ ផ្ទុយទៅវិញ វាមិនអាចចេញលទ្ធផល ឆាប់រហ័សដល់ថ្នាក់ហ្នឹងនោះទេ។ ដោយឡែក ប្រសិនអ្នកធ្វើការហាត់ប្រាណ ៣ដងក្នុងមួយសប្តាហ៍ វានឹងចាប់ផ្តើមប្រែប្រួល នៅសប្តាហ៍ទី ៤ ឬ ទី៦។

២. ការទទួលទានអាហារមិនត្រឹមត្រូវ
គ្រូបង្វឹក De Wispelaere ក៏បាននិយាយទៀតថាៈ "ដើម្បីឲ្យរួបរាងកាយរបស់អ្នកមានការប្រែប្រួល ជាដំបូងអ្នកត្រូវយកចិត្តទុកដាក់ទៅរបបអាហារទទួលទានរបស់អ្នកឲ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះដែរ សារជាតិប្រូតេអ៊ីន បន្លែ ផ្លែឈើ គួរតែទទួលទានឲ្យបានច្រើន ហើយត្រូវកាត់បន្ថយអាហារ ណាដែលមានជាតិកាឡូរីខ្ពស់។ ប្រូតេអ៊ីនពិតជាមានសារសំខាន់ ណាស់ដើម្បីតម្លើងសាច់ដុំ និង បង្កើនថាមពលមេតាប៉ូលីស។

៣. ហាត់ប្រាណមិនគ្រប់គ្រាន់
ប្រសិនបើអ្នកធ្វើការហាត់ប្រាណ តិចជាង ៣ដងក្នុងមួយសប្តាហ៍ នោះវាគ្មានប្រសិទ្ធភាពនោះទេ។ ប្រសិនបើអ្នកគ្មានពេល គ្រប់គ្រាន់ដើម្បី ហាត់ប្រាណនោះទេ អ្នកគួរតែ ឧស្សាហ៍យោលជើង ឬ ធ្វើដូចជាធាក់កង់យ៉ាងហោច ណាស់ឲ្យបានម្តងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់កម្ចាត់ កាឡូរីនៅក្នុងរាងកាយ ដែលកាឡូរី ពី ៤២០ ទៅ ៧៨០ ត្រូវបានកម្ចាត់ក្នុងរយៈពេលមួយម៉ោង។ មួយវិញទៀត ការឡើងកាំជណ្តើរ និងការដើរ ក៏ជាវីធីហាត់ប្រាណដ៏ មានប្រសិទ្ធភាពដែរ សម្រាប់អ្នកដែលគ្មានពេល គ្រប់គ្រាន់ដើម្បីហាត់ប្រាណ ដែលវាអាចធ្វើឲ្យសាច់ដុំរបស់យើង កំរើក នឹងមានចលនាបាន ២៥ភាគរយដែរ។

៤. ពេលវេលាដើម្បីហាត់ប្រាណ
ការហាត់ប្រាណនៅផ្ទះ ដើម្បីសម្រស់ជើង និងគូថ ដោយគ្មានឧបករណ៍ហាត់ប្រាណ គឺជាវិធី ដ៏ល្អមួយដើម្បីកាត់បន្ថយ ខ្លាញ់ភ្លៅ និងជើង។ តាមការពិត អាយុកាន់តែចាស់ អ្នកគួរតែយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើចលនានៃការហាត់ប្រាណ។ មួយវិញទៀត សម្រាប់ស្រ្តីវ័យចំណាស់ ស្រទាប់សាច់ដុំរបស់គេមានសភាពស្តើង និងខ្សោយ ដែលជាហេតុនាំឲ្យមានសភាពជ្រីវជ្រួញ និង យាធ្លាក់។ ហេតុដូចនេះ អ្នកគួរតែ បន្ថែមម៉ោងនៅក្នុងការហាត់ប្រាណ។

៥. ភាព្រងើញកណ្តើយ ទៅលើសាច់ដុំនៅកន្លែង ដទៃទៀតរបស់ជើង
មនុស្សភាគច្រើន ជាពិសេសអ្នកដើរ អ្នករត់ និងអ្នកជិះកង់ មានការវិវឌ្ឍសាច់ដុំយ៉ាងល្អ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកចងបានជើងស្រលូន អ្នកគួរតែ ឧស្សាហ៍តម្រង់វា។ ការធ្វើដូចនេះអាចនាំ ឲ្យសាច់ដុំជើងរបស់អ្នក មានចលនាបានស្មើល្អ៕

ខំហាត់ប្រាណរាល់ថ្ងៃ ហេតុអ្វីបានជាគ្មាន អ្វីប្រែប្រួលសោះ?