Song Joong Ki ជាប់ឈ្មោះជា តារាសម្តែងដែលមាន សន្ទុះគាំទ្រខ្លាំងបំផុត នៅប្រទេសចិន

កូរ៉េ៖ ទើបតែបញ្ចប់ កាតព្វកិច្ចជាទាហាន និងត្រឡប់ចូល សិល្បៈវិញបានមួយ រយៈប៉ុណ្ណោះ តារាសម្តែង Song Joong Ki បានជាប់ឈ្មោះ ជាតារាកូរ៉េ ដែលមានសន្ទុះ គាំទ្រខ្លាំងបំផុត នៅប្រទេសចិន ។

ព័ត៌មានពី Korea Times បានឲ្យដឹងនៅ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះថា តារាសម្តែងវ័យ៣០ឆ្នាំ Song Joong Ki តួឯកប្រុស ក្នុងខ្សែភាពយន្ត “Werewolf Boy” បានជាប់ឈ្មោះ ជាតារាដែលមាន ប្រជាប្រិយនិង សន្ទុះគាំទ្រ ខ្លាំងបំផុត នៅប្រទេសចិន ដែលតារារូបនេះ ត្រូវបានបោះឆ្នោតគាំទ្រ តាមរយៈគេហទំព័រ Online Poll ។

សន្ទុះនៃការគាំទ្ររបស់ Song Joong Ki ត្រូវគេដឹងថាមានការ កើនឡើងតាម រយៈខ្សែភាពយន្តថ្មី “Descendants of the Sun” ដែលទើបតែបញ្ចាំង នៅប៉ុស្តិ៍ KBS2 ក្នុងពេលថ្មីៗនេះ ហើយអ្នកគាំទ្រ ជាច្រើនបានសរសើរថា បើទោះបីចូលបម្រើទ័ពអស់ជាង ២ឆ្នាំតែ Joong K i មិនបានបាត់ប្រជាប្រិយ ពីសិល្បៈនោះទេ ៕

Song Joong Ki ជាប់ឈ្មោះជា តារាសម្តែងដែលមាន សន្ទុះគាំទ្រខ្លាំងបំផុត នៅប្រទេសចិន

Song Joong Ki ជាប់ឈ្មោះជា តារាសម្តែងដែលមាន សន្ទុះគាំទ្រខ្លាំងបំផុត នៅប្រទេសចិន

  • Song Joong Ki ជាប់ឈ្មោះជា តារាសម្តែងដែលមាន សន្ទុះគាំទ្រខ្លាំងបំផុត នៅប្រទេសចិន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:កំសាន្ត