បំបាត់ភ្នែកស្លក់ ដោយវិធីងាយៗ

១. អ្នកគួរតែគេងឲ្យបាន យ៉ាងហោចណាស់ ៨ម៉ោង ជារៀងរាល់យប់។

២. អ្នកគួរតែទទួលទានទឹក ឲ្យបានច្រើនជាប្រចាំ។

៣. អ្នកមិនគួរទទួលទាន ជាតិប្រៃឲ្យលើសពី ៥០០ មីលីក្រាម ក្នុងមួយថ្ងៃនោះទេ។

៤. ហាត់ប្រាណជាប្រចាំៈ ការហាត់ប្រាណមិនត្រឹមតែ ជួយថែរក្សាសុខភាពរបស់អ្នកនោះទេ វាថែមទាំងជួយឲ្យអ្នកគេបាន ស្កប់ស្កល់នៅពេលយប់ផងដែរ។

៥. ថែរក្សាសម្រស់ ក្រោមភ្នែករបស់អ្នកៈ អ្នកគួរតែយកចំនិតត្រសក់ មកដាក់លើភ្នែក រួចទុកចោលរយៈពេលពី ១០ទៅ ១៥នាទី។ ម្យ៉ាងវិញទៀត អ្នកក៏អាចយកស្លាបព្រា ក្លាសេឲ្យត្រជាក់មក ដាក់ពីលើក៏បាន នៅក្នុងរយៈពេលដូចគ្នា។

៦. គេដាក់ខ្នើយរាងខ្ពស់បន្តិចៈ ការគេងដោយដាក់ខ្នើយឲ្យបានត្រឹមត្រូវ អាចធ្វើឲ្យរាងកាយរបស់អ្នកសម្រាក បានស្កប់ស្កល់ ព្រមទាំងជួយឲ្យសាច់ដុំក្បាល រហូតដល់ជើងដើរបានល្អទៀតផង៕

  • បំបាត់ភ្នែកស្លក់ ដោយវិធីងាយៗ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:កំសាន្ត
Tags: