Freshie Girls & Boys ជំនាន់ទី១៥ ផ្តើមប្រលងប្រជែង ជាថ្មី មានការផ្លាស់ប្តូរថ្មី និងភាពទាក់ទាញជាងមុន

ភ្នំពេញៈ កម្មវិធី « Freshie Girls & Boys » ដែលជាកម្មវិធីប្រកួតប្រជែង ដ៏ធំប្រចាំឆ្នាំ សម្រាប់ផ្តល់ឱកាស ដល់យុវវ័យប្រុសស្រី ដែលស្រលាញ់សិល្បៈ មានក្តីស្រមៃ ចង់ក្លាយជាអ្នកសិល្បៈ បានបញ្ចេញសមត្ថភាព ប្រកួតប្រជែង នៅក្នុងជំនាន់ទី១៥នេះ ដោយក្រុមហ៊ុន BKA Entertainment ដែលមានលោក ប៊ុន កើដ អ្នករៀបចំកម្មវិធី បានខិតខំសម្រឹតសម្រាំង កម្មវិធីឲ្យកាន់តែល្អមាន ភាពទាក់ទាញជាងមុន។

នាថ្ងៃទី១៥ ខែមីនា ម្សិលមិញនេះ ជាអ្នករៀបចំកម្មវិធី ប្រកួតប្រជែងកម្មវិធី « Freshie Girls & Boys » បានរៀបចំសន្និសីទ កាសែតមួយ នាសណ្ឋាគារ ណាហ្គាវើល ដោយមានវត្តមាន ក្រុមហ៊ុនជាច្រើន ដែលបានចូលរួម សហការឧបត្ថម្ភ នៅក្នុងកម្មវិធីនេះ ឲ្យដំណើរការរួម ជាមួយបេក្ខជន- បេក្ខនារី របស់យើង ប្រមាណជិត៥០រូប ចូលរួមបង្ហាញ សមត្ថភាព ក្នុងការដើរបង្ហាញម៉ូដ នៅលើឆាកថែមទៀតផង ។

អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន BKA Entertainment លោក មែ វិចិត្របុត្រ តំណាងឲ្យលោក ប៊ុន កើដ បានថ្លែងឲ្យដឹងថា ក្នុងនាមលោកជួសមុខ ឲ្យអ្នករៀបចំកម្មវិធី និងម្ចាស់គម្រោង សុំសម្តែងក្តីមោទនភាព ដែលកម្មវិធី ប្រកួតប្រជែង « Freshie Girls & Boys » ជំនាន់ទី១៥នេះ នៅតែជាចំណាប់អារម្មណ៍ របស់មហាជន ដោយឆ្លងកាត់ ការជម្រុះ ជាច្រើនវគ្គមក យើងនៅសល់ Freshie Girls & Boys ប្រមាណ៤៤រូប ដើម្បីបន្តដំណើរ ទៅចូលរួម ប្រកួតប្រជែង បន្តទៀត នៅលើកញ្ចក់ទូរទស្សន៍ ដើម្បីដណ្តើមយកជ័យលាភី និងពានរង្វាន់ កិត្តិយស ផ្សេងៗ ជាច្រើនទៀត ។

លោកបានបន្តទៀតថា ការប្រកួតប្រជែងនេះ គឺខាងក្រុមការងារយើង មានការជ្រើសរើស ទៅលើ រូបសម្បត្តិ សមត្ថភាព ទេពកោសល្យធម្មជាតិ ភាពអង់អាចក្លាហាន ការហ៊ានសម្តែង រួមជាមួយគុណសម្បត្តិ ជាច្រើនទៀតផងដែរ ព្រោះថា  Freshie Girls & Boys នៅក្នុងកម្មវិធីយើង គឺត្រូវតែមានភាពលេចធ្លោ ជាងបេក្ខជន-បេក្ខនារីដទៃ មិនតែប៉ុណ្ណោះ ការជម្រុះបេក្ខជន- បេក្ខនារី ពីកម្មវិធី គឺឆ្លងកាត់ តាមរយៈការដាក់ពិន្ទុ ដោយគណៈកម្មការ ក៏ដូចជាការដាក់ពិន្ទុ តាមរយៈការគាំទ្រ ដោយផ្ញើរសារ តាមរយៈប្រព័ន្ធទូរស័ព្ទ Cellcard ផងដែរ ។

សូមជម្រាបផងដែរថា កម្មវិធី« Freshie Girls & Boys »វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ធ្វើឡើង នៅថ្ងៃព្រហស្បត្តិ៍ ទី១៧ខែមីនា វេលាម៉ោង៧យប់ ផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍  My TV នៅរៀងរាល់សប្តាហ៍ ។ ដោយឡែកវគ្គប្រកួត ផ្តាច់ព្រ័ត្រ នឹងរៀបចំឡើង នៅដើម ខែឧសភាខាងមុខនេះ ៕

Freshie Girls & Boys ជំនាន់ទី១៥ ផ្តើមប្រលងប្រជែង ជាថ្មី មានការផ្លាស់ប្តូរថ្មី និងភាពទាក់ទាញជាងមុន

Freshie Girls & Boys ជំនាន់ទី១៥ ផ្តើមប្រលងប្រជែង ជាថ្មី មានការផ្លាស់ប្តូរថ្មី និងភាពទាក់ទាញជាងមុន

Freshie Girls & Boys ជំនាន់ទី១៥ ផ្តើមប្រលងប្រជែង ជាថ្មី មានការផ្លាស់ប្តូរថ្មី និងភាពទាក់ទាញជាងមុន