សុខភាពល្អ ៩យ៉ាង បានមកពីការរួមរ័ក្ស

សុខភាព៖ ក្រុមអ្នកជំនាញសិច ជឿជាក់ថា ការអ្នកដែលប្រព្រឹត្ត រឿងលើគ្រែជាញឹកញាប់ នឹងទទួលបាន អត្ថប្រយោជន៍ ៩យ៉ាង  និងជួយឲ្យ សម្រស់ស្រស់ស្អាត តាមបែបធម្មជាតិ និងបង្កើនអាយុផងដែរ នេះបើយោងតាម Boldsky ចុះផ្សាយ។

១.កាត់បន្ថយហានិភ័យ នៃជំងឺមហារីក៖ ជម្រះចេញនូវ ជាតិពុលក្នុងក្រពេញប្រូស្តាត ដែលជួយការពារ អ្នកពីជំងឺមហារីក។

២.ជួយឲ្យអ្នកគេងលក់ស្រួល៖ ជាលំហាត់ប្រាណ១ ដែលធ្វើឲ្យអ្នក មានសុខភាពល្អ និងអារម្មណ៍ល្អ គេងលក់ស្រួល។

៣..បង្កើនមេជីវិត ៖ អ្នកមិនគួររួមភេទ ញឹកញាប់ពេកទេ ក្នុង១សប្តាហ៍ ដែលធ្វើឲ្យប៉ះពាល់ ដល់មេជីវិតឈ្មោល ។

៤.ល្អសម្រាប់សុខភាព៖ ធ្វើឲ្យដំណើរការ បេះដូងរបស់បុរស បានល្អ បើធៀបទៅនឹងបុរស ដែលមិនធ្វើប្រព្រឹត្ត រឿងលើគ្រែ។

៥.ល្អសម្រាប់សាច់ដុំ៖ វាធ្វើឲ្យកាឡូរីត្រូវ បានដុតបំផ្លាញ់ និងពង្រឹងសាច់ដុំ។

៦.បង្កើនចំណង់ផ្លូវភេទ ៖ ធ្វើឲ្យជីវិតផ្លូវភេទ កាន់តែប្រសើរ និងមានសុភមង្គល ក្នុងជីវិត ។

៧.ផ្តល់ភាពអស្ចារ្យសម្រាប់ខួរក្បាល៖ វាក៏ជួបង្កើនការផលិត ណឺរ៉ូន (neurons) និងបានការរៀបចំ ឡើងវិញនៃ ខួរក្បាលផងដែរ។

៨.បំបាត់ការឈឺចាប់ទាំងអស់ ៖ ការឡើងគ្រែទៀងទាត់ អាចជួយបំបាត់ការ ឈឺចាប់សម្រាប់បុរសភ្លាមៗ។

៩.បន្ថយសម្ពាធឈាម ៖ បុរសភាគច្រើន ទទួលរងពីការឡើង សម្ពាធឈាមខ្ពស់ ទោះបីជាយ៉ាងណា ការរួមភេទបានទៀងទាត់ គឺល្អសម្រាប់សុខភព របស់មនុស្ស គ្រប់រូប ព្រោះវាអាចជួយ រក្សាសម្ពាធ ឈាមបានល្អ៕

សុខភាពល្អ ៩យ៉ាង បានមកពីការរួមរ័ក្ស