Taylor Swift លេង​ឈុត​ប៊ីគីនី​​​ បង្ហាញ​ភាព​ផ្អែមល្ហែម​ ជាមួយ​មិត្ត​ប្រុស​លើ​ ឆ្នេរ​ខ្សាច់

កាលពីសប្ដាហ៍មុន តារាចម្រៀងប៉ុប Taylor Swift បានធ្វើថ្ងៃ ខួបស្នេហាគម្រប់ ១ឆ្នាំ ជាមួយមិត្តប្រុស DJ Calvin Harris ដោយទទួលបាន កាដូបន្តោង ខ្សែកមាស និងនំខេកមួយ។ ហើយសប្ដាហ៍នេះ គូស្នេហ៍ទាំងពីរ បានទុកការងារ រវល់មួយរយៈ ដើម្បីសម្រាកលំហែកាយ ជាមួយគ្នានៅមាត់សមុទ្រ។

Taylor Swift លេង​ឈុត​ប៊ីគីនី​​​ បង្ហាញ​ភាព​ផ្អែមល្ហែម​ ជាមួយ​មិត្ត​ប្រុស​លើ​ ឆ្នេរ​ខ្សាច់

កាលពីព្រឹកមិញនេះ តារាចម្រៀងស្រីវ័យ២៦ឆ្នាំ និង Djវ័យ ៣២ឆ្នាំ បានបង្ហោះរូបផ្អែមល្ហែម ជាមួយនៅមាត់សមុទ្រ លើគណនី Instagram របស់ពួកគេ។ ក្នុងរូបមួយសន្លឹក Taylorស្លៀកឈុតប៊ីគីនី ពណ៌ខ្មៅឱបចង្កេះមិត្តប្រុស ថែមទាំងថើបមាត់គ្នា យ៉ាងរ៉ូមែនទិកនៅលើ ឆ្នេរដែលមានទេសភាពដ៏ ស្រស់ត្រកាល។

ចាប់តាំងតារាទាំងពីរមាន ទំនាក់ទំនងជាមួយគ្នា កេរ្តិ៍ឈ្មោះរបស់ ពួកកាន់តែល្បីខ្លាំងឡើងៗ។ បើតាម Dailymail កាលពីលើកមុន បានបញ្ជាក់ថា Taylor Swift និងCalvin Harris ជាគូស្នេហ៍ ដែលមានប្រជាប្រិយភាព ខ្លាំងជាងគេ ក្នុងរយៈពេលចុង ក្រោយ ដោយសារមានចំនួន អ្នកគាំទ្ររបស់អ្នកទាំង នៅលើបណ្ដាញ សង្គមបូក បញ្ចូលគ្នាមាន ដល់ទៅ ១៨៧លាននាក់ ជុំវិញពិភពលោក។ ពិសេសជាងនេះទៅទៀត ពួកគេក៏ក្លាយជាគូស្នេហ៍ រកចំណូលច្រើនជាងគេ កាលឆ្នាំមុន មានទឹកប្រាក់បញ្ចូលគ្នា ១៤៦លានដុល្លារ៕

ដោយ៖sabay