របស់ដាក់ដេញថ្លៃ ១០ប្រភេទ គេមិននឹកស្មានថា លក់បានកប់ពពក

គេហទំព័រ ដ៏ល្បីលើពិភព លោករបស់ អាមេរិកឈ្មោះ ABC បានប្រមូលផ្ដុំរូបថត គ្រឿងអលង្ការ និងរបស់របរប្រើប្រាស់ ប្រចាំថ្ងៃរបស់បុគ្គលល្បីៗ ដែលគេធ្លាប់ដាក់លក់ ដេញថ្លៃពីមុនៗ ជាង ១០០សន្លឹក។ ខាងក្រោមជារបស់ដេញថ្លៃ ១០ក្នុងចំណោមរបស់ដាក់ដេញថ្លៃ កប់ពពកជាច្រើនផ្សេងទៀត ដែលគ្រប់គ្នាមិននឹកស្មានថា អាចលក់បានថ្លៃខ្ពស់បែបនេះ។

១. ពេជ្រខៀវទំហំ ១០,១០ការ៉ាត់ ដាក់លក់ពី ៣០ទៅ ៣៥លានដុល្លារ នៅហាង Sotheby ក្នុងទីក្រុងឡុងដ៍ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៦។

របស់ដាក់ដេញថ្លៃ ១០ប្រភេទ គេមិននឹកស្មានថា លក់បានកប់ពពក

២. សៀវភៅកំប្លែងនិយាយពី Spider-Man ដ៏កម្រលក់បាន ៤៥៤ ១០០ដុល្លារ នៅទីក្រុងឡុងដ៍ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦

របស់ដាក់ដេញថ្លៃ ១០ប្រភេទ គេមិននឹកស្មានថា លក់បានកប់ពពក

៣. គំនូរប្រេងគូរដោយស្ថាបនិកក្រុមហ៊ុន Alibaba លោកជេក ម៉ា និងវិចិត្រករ Zeng Fanzhi ឈ្មោះឋានសួគ៌ លក់បាន ៥,៤លានដុល្លារ នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១៥ ក្នុងហាង Sotheby អង់គ្លេស។

របស់ដាក់ដេញថ្លៃ ១០ប្រភេទ គេមិននឹកស្មានថា លក់បានកប់ពពក

៤. ខោក្នុងរបស់ម្ចាស់ក្សត្រី Victoria លក់បាន ១៩ ១៩៤ដុល្លារនៅបន្ទប់ដេញថ្លៃ Chippenham អង់គ្លេស ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៥។

របស់ដាក់ដេញថ្លៃ ១០ប្រភេទ គេមិននឹកស្មានថា លក់បានកប់ពពក

៥. ត្បូងពេជ្រមរកតគ្មានពណ៌កាត់រួចទំហំ ១០០,២០ការ៉ាត់ លក់បាន ២២,១លានដុល្លារហាង Sotheby ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៥។

របស់ដាក់ដេញថ្លៃ ១០ប្រភេទ គេមិននឹកស្មានថា លក់បានកប់ពពក

៦. កាក់ស្ពាន់ ១សេន ផលិតក្នុងឆ្នាំ១៧៩២ លក់បាន ២លានដុល្លារនៅ Schaumburg, Ill ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១២ នៃរដ្ឋ Illinois សហរដ្ឋអាមេរិក។របស់ដាក់ដេញថ្លៃ ១០ប្រភេទ គេមិននឹកស្មានថា លក់បានកប់ពពក

៧. រូបថតគ្របកន្សែងចំហៀងរបស់សិល្បករអាមេរិក Marilyn Monroe ដែលស្លាប់ក្នុងឆ្នាំ ១៩៦២ លក់បាន ៣៦ ០០០ដុល្លារ។

របស់ដាក់ដេញថ្លៃ ១០ប្រភេទ គេមិននឹកស្មានថា លក់បានកប់ពពក

៨. ស្រោមដៃប្រដាល់(ហ្គង់) របស់កីឡាករ Muhammad Ali  ប្រកួតជាមួយ Sonny Liston កាលដាល់គ្នាក្នុងឆ្នាំ ១៩៦៥ ដាក់បង្ហាញនៅញ៉ូវយ៉កលក់បាន ៩៥៦ ០០០ដុល្លារ។

របស់ដាក់ដេញថ្លៃ ១០ប្រភេទ គេមិននឹកស្មានថា លក់បានកប់ពពក

៩. មួយឈុតរបស់នាយករដ្ឋមន្ត្រីឥណ្ឌាបច្ចុប្បន្ន Narendra Modi លក់បាន ៦៩ម៉ឺនដុល្លារ ដែលលោកពាក់ស្វាគមន៍ទស្សនកិច្ចប្រធានាធិបតីអាមេរិកអូបាម៉ា នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៥ និងលក់បានថ្ងៃទី ខែ២០កុម្ភៈ ឆ្នាំ ២០១៥។

របស់ដាក់ដេញថ្លៃ ១០ប្រភេទ គេមិននឹកស្មានថា លក់បានកប់ពពក

១០. កូនចានព័រសឺឡែនរូបមាន់ លក់បាន ៣៦លានដុល្លារ នៅហាង Sotheby ថ្ងៃទី ៨ ខែមេសាឆ្នាំ ២០១៤ នៅទីក្រុងហុងកុង៕

របស់ដាក់ដេញថ្លៃ ១០ប្រភេទ គេមិននឹកស្មានថា លក់បានកប់ពពក

ប្រភព៖ សប្បាយ