សាលា​រាជធានី ចាប់ផ្តើម​បំពាក់​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍ ១០០​ទីតាំង ​រួម​នឹង​ការ​បំពាក់​កាមេរ៉ា​វីដេអូ​​

សាលា​រាជធានី ចាប់ផ្តើម​បំពាក់​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍ ១០០​ទីតាំង ​រួម​នឹង​ការ​បំពាក់​កាមេរ៉ា​វីដេអូ​​

ភ្នំពេញ ​៖ តាម​សេចក្ដីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​១៥ ខែ​មីនា​ ឆ្នាំ​២០១៦ ​បាន​បញ្ជាក់​ថា អាជ្ញាធរ​ក្រុងភ្នំពេញ​នឹង​ចាប់ផ្តើម​បំពាក់​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​១០០​ទីតាំង ​រួម​នឹង​ការ​បំពាក់​កាមេរ៉ា​វីដេអូ​ចាប់​រូបភាព​ចលនា​យានយន្ត ដែល​ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ចាប់ពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​នេះ​តទៅ។

ក្នុង​សេចក្ដីជូនដំណឹង​នេះ​បាន​បញ្ជាក់​ថា ការអនុវត្ត​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​គ្រប់​គ្រង​ចរាចរណ៍​ខាង​លើ​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៦ ខែមីនា រហូតដល់​ដំណាច់​ខែមេសា ឆ្នាំ​២០១៧ ក្នុង​នោះ​មានការ​ផ្លាស់ប្ដូរ​ស្លាក​សញ្ញា​ចរាចរណ៍​ចាស់ ហើយ​បំពាក់​ភ្លើង​សញ្ញា​ចរាចរណ៍​ថ្មី ១០០​ទីតាំង ការ​បំពាក់​កា​មេរ៉ា​វីដេអូ​ចាប់​រូបភាព​ចលនា​យានយន្ត​១៨៩​គ្រឿង និង CCTV កាមេរ៉ា ២៦​គ្រឿង​សម្រាប់ ត្រួត​ពិនិ​ត្យ​តាមដាន​ស្ថានភាព​ចរាចរណ៍ នៅ​តាម​ចំណុច​ផ្លូវ​ប្រសព្វ​នានា ក្នុង​ខណ្ឌ​ដូនពេញ ខណ្ឌ​៧​មករា ខណ្ឌចំការមន និង​ខណ្ឌ​ទទួល​គោក ហើយក៏​នឹង​មាន​ការសាងសង់​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​គ្រប់គ្រង​បញ្ជា​ចរាចរណ៍​មួយ​កន្លែង​ផង​ដែរ នៅក្នុង​បរិវេណ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ​រាជ​ធានី​ភ្នំពេញ។​

តំបន់​អនុវត្ត​គម្រោង​ទាំងនេះ ស្ថិត​នៅ​តាម​ដងផ្លូវ និង​បែក​ខាងក្នុង​នៃ​ផ្លូវ​ខ្សែក្រវាត់​លេខ​២៧១ ផ្លូវ​លេខ​៥៩៨ ផ្លូវ​លេខ​៣៣៧ ផ្លូវ​លេខ​២៧៣ ផ្លូវ​លេខ​៧០ វិថី​ព្រះស៊ីសុវត្ថិ មហាវិថី​សម្ដេច​សុធារស និង​មហាវិថី​ព្រះ​នរោត្តម ជាដើម​។​

​សូម​ជំរាប​ថា ការអនុវត្ត​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍ នៅ​រាជធានី​ខាង​លើ​នេះ ត្រូវ​បាន​ធ្វើឡើង​ក្រោម ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​។​

ក្នុង​សេចក្ដីជូនដំណឹង​នោះ​ សាលា​រាជធានី​ភ្នំពេញ​ក៏បាន​ជំរុញ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី ប​ញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ​ទាំង​៤ គឺ​ខណ្ឌ​៧​មករា ទួលគោក ដូន​ពេ​ញ ខណ្ឌចំការមន ​និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ផ្សព្វផ្សាយ និង​សហការ​ ដើម្បី​បំពេញការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕