បុណ្យ​ផ្កា​រស្មី​សាមគ្គី​ដើម្បី​កសាង​របង​សាលា ចាក់ដី​បំពេញ​ទីធ្លា​សាលាបឋមសិក្សា​បុញ្ញ​ខេ​ត្តា​រាម​នៅ​ក្រុង​ព្រៃវែង

បុណ្យ​ផ្កា​រស្មី​សាមគ្គី​ដើម្បី​កសាង​របង​សាលា ចាក់ដី​បំពេញ​ទីធ្លា​សាលាបឋមសិក្សា​បុញ្ញ​ខេ​ត្តា​រាម​នៅ​ក្រុង​ព្រៃវែង

ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ ២០១៦ លោក ស្បោង​សារ៉ាត ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រៃវែង លោក អ៊ុំ ប៊ុន​ឡេង សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្ដម​លោកជំទាវ គណៈកម្មាធិការ​ទ្រទ្រង់​សាលា លោក​អាចារ្យ គណៈកម្មាធិការ លោក​នាយករង លោកគ្រូ​អ្នកគ្រូ មាតា បិតា​អាណាព្យាបាល​សិស្ស នៃ​សាលាបឋមសិក្សា​បុញ្ញ​ខេ​ត្តា​រាម បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ ផ្ដួចផ្ដើម​ធ្វើបុណ្យ​ផ្កា​រស្មី​សាមគ្គី ដើម្បី​ប្រមូល​បច្ច័យ​ធ្វើ​របង និង​ចាក់​ដី​បំពេញ​ទីធ្លា និង​កែ​ល្អ​សាលារៀន​បឋមសិក្សា​បុញ្ញ​ខេ​ត្តា​រាម ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង។ ដោយ​កន្លងមក​សាលារៀន​ពុំ​មាន​របង​ការពារ និង​ទីធ្លា​សាលា​ពុំទាន់​មាន​ដី​រាបស្មើ ទើប​ផ្តើមធ្វើ​បុណ្យ​ផ្កា​រស្មី​សាមគ្គី​នេះ​ឡើង​។​កម្មវិធី​បុណ្យ នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ បាន​ថវិកា​ជាង ១០​លាន​រៀន សម្រាប់​កសាង​របង​សាលា និង​ចាក់​ដី​បំពេញ​ទីធ្លា​សាលា ជាពិសេស​សាលា​មាន​ទីតាំងនៅ​ក្រុង​ផង​នោះ តម្រូវ​ឲ្យ​មាន​ការ​ចូល​

រួមចំណែក​ជាមួយ​ក្រុង​ក្នុង​ការ​លើកកម្ពស់​សោភណ្ឌ័ភាណ អនាម័យ សណ្ដាប់ធ្នាប់​ក​ក្នុង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។

ឯកឧត្ដម​ស្បោង សា​រ៉ា​ត សូម​ឧទ្ទិកុសល​ផល​បុណ្យ​ឲ្យ​បាន​ដល់​គ្រប់ៗ​គ្នា​ ផង​ដែរ និង​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំងអស់​ ដែល​មាន​សទ្ធា​ចង់​ចូល​រួមចំណែក ​ក្នុង​ការ​កសាង​របង និង​បាន​ចារ​ឈ្មោះ​ទុក​លើ​របង​ទុកជា​កិត្តិយស​សម្រាប់​អនាគត សូម​ទំនាក់ទំនង​សាលា​បុញ្ញ​ខេ​ត្តា​រាម​ផ្ទាល់ ឬ​រូប​ឯកឧត្ដម​ក៏​បាន៕