ការដ្ឋាន​កែលំអ​សួនច្បារ​មាត់ទន្លេ​ខាងត្បូង​ព្រះ​អង្គ​ដង្កើ ឈាន​ដល់​ការ​ដាំ​ស្មៅ​បញ្ចប់​ហើយ​

ភ្នំពេញ​ ៖ ដើម្បី​លើក​កម្ពស់​សោភ័ណភាព​តាម​មាត់ទន្លេ​ឲ្យ​កាន់តែ​ល្អ​ស្រស់បំព្រង សាលា​រាជធានី​ភ្នំពេញ បាន​និង​កំពុង​រៀបចំ​កែលំអ​សួនច្បារ​មាត់ទន្លេ ចាប់ពី​សាល​សន្និសីទ​ចតុមុខ​ដល់​ព្រះអង្គ​ដង្កើ។

ដោយឡែក ចិញ្ចើម​ផ្លូវ​ថ្មើរ​ជើង​មុខ​សាល​សន្និសីទ​ចតុមុខ​ ក៏បាន​រៀប​កម្រាល​ជា​បន្ទះ​ថ្ម​ក្រា​នី​ត ហើយ​មកដល់ពេលនេះ ការដ្ឋាន​កែលំអ​សួនច្បារ​មាត់ទន្លេ​ខាងត្បូង​ព្រះអង្គ​ដង្កើ បាន​ឈាន​ដល់​ការ​ដាំ​ស្មៅ​បញ្ចប់​ហើយ​ដែរ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៥ ​ខែ​មីនា​ ឆ្នាំ​២០១៦​នេះ ការដ្ឋាន​កែលំអ​សួនច្បារ​មាត់ទន្លេ​ខាងត្បូង​ព្រះអង្គ​ដង្កើ បាន​ដាំ​ស្មៅ​បញ្ចប់​ហើយ​៕​