មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ ប្រជុំ​ពង្រឹង​ការងារ​ផ្ទៃក្នុង​ដើម្បី​ភាព​រីកចម្រើន​

មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ ប្រជុំ​ពង្រឹង​ការងារ​ផ្ទៃក្នុង​ដើម្បី​ភាព​រីកចម្រើន​



កំពង់ធំ ៖ លោក គង់ ​វិមាន ​បាន​ណែនាំ​ឲ្យ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ឲ្យ​ប្រឹងប្រែង​ដោះស្រាយ​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​កុំ​ធ្វើការ​ងារ​ទុក​ឲ្យ​គរ​ចោល​ដូច​អាចម៍​ភេ និង​ខ្វះ​ពុំបាន​ គឺ​សុំ​ឲ្យ​មានការ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ឡើយ។

កិច្ចប្រជុំ​ពង្រឹង​របៀប​ការងារ​របស់​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក គង់ វិមាន អភិបាលរង​ខេត្ត​កំពង់ធំ បាន​ទទួល​ភារកិច្ច​ថ្មី​ពី​លោក អ៊ុត សំអន ​អភិបាលខេត្ត​កំពង់ធំ​ឲ្យ​ទទួលបន្ទុក​ការងារ​បន្ថែម​លើ​ការងារ​បច្ចុប្បន្ន ក្នុង​ភាព​ទទួលខុសត្រូវ​ទៅលើ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​កំពង់ធំ ដែល​ត្រូវ​បាន​ចាត់​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា ​ឆ្នាំ​២០១៦ នៅ​សាល​ប្រជុំ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់ធំ។

លោក មុំ ចែម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​បាន​បញ្ជាក់​ថា មន្ត្រី​សរុប​បម្រើ​ការងារ​ក្នុង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​មាន​ចំនួន​៥៤​រូប​ ស្រី​៤​រូប មាន​ការិយាល័យ​ជំនាញ​ចំនួន​១០ ការិយាល័យ​អភិវឌ្ឍន៍​ស្រុក​/ក្រុង​ចំនួន​៨ បាន​សាងសង់​ផ្លូវ​ជនបទ​ក្រាល​កៅស៊ូ​DBST ចំនួន​១២២,៧​គ​.​ម នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ ដែល​ជា​គម្រោង​ក្រាល​កៅស៊ូ RRIP-2. សម្រាប់​គម្រោង RIP ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចំនួន ៥​ខ្សែ មាន​ប្រវែង​៣១,២៩​គ​.​ម ហើយ​បាន​ដាំ​ដើម​ត្នោត​៥.០០០​ដើម ដើម​ស្វាយ​៥០០​ដើម ដើម​ធ្នង់​៣០០​ដើម ដែល​តម្រូវ​តាម​ស្រុក​នីមួយៗ។

លោក គង់ វិមាន អភិបាលរង​ខេត្ត​កំពង់ធំ​បាន​មានប្រសាសន៍ថា ភាព​ផ្លាស់ប្ដូរ​នូវ​របៀបរបប​ការងារ​ថ្មី​ដែល​មាន​ការប្រែប្រួល​នៅ​ភាព​ទទួលខុសត្រូវ ដោយឡែក​សម្រាប់​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដល់​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ត្រូវ​កត់ត្រា​ទុក​លើក​យក​មក​ធ្វើការ​សិក្សា និង​ពិភាក្សា​​ដើម្បី​ដោះស្រាយ​នូវ​រាល់​ការ​សំណូមពរ តែ​ចំណែក​សំណូមពរ​ដែល​មាន​កម្រិត​ធ្ងន់ធ្ងរ ត្រូវ​ធ្វើ​សំណើ​ជូន​ដល់​ថ្នាក់លើ ក្នុង​នោះ​លោក គង់ វិមាន ​បាន​សង្កត់​ធ្ងន់​ទៅលើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ក្នុង​ខេត្ត​កំពង់ធំ កន្លងមក​វា​ប្រៀប​បាន ​និង​មិន​បាន​ធ្វើ​ដោយសារតែ​វា​បាន​កប់​បាត់ ដោយ​ពុំ​មាន​អ្នកណា​ដឹង គឺ​បាន​ដឹង​ត្រឹមតែ​មេភូមិ និង​មេឃុំ។ ចំណែក​ប្រជាពលរដ្ឋ​លោក​ពុំ​បាន​ដឹង​ពី​សកម្មភាព ​នៃ​ការ​អភិវឌ្ឍ​ជនបទ​ទេ ដោយសារ​តែ​មាន​ការ​ខ្វះ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ជាហេតុ​ធ្វើ​ឲ្យ​ជន​អគតិ​មួយ​ចំនួន​វាយប្រហារ​ថា​មិនដែល​ឃើញ​ធ្វើ​អ្វី​សោះ​ ក្នុង​នោះ​លោក គង់ វិមាន បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​ប្រធាន​មន្ទីរ និង​មន្ត្រី​ក្រោម​ឱវាទ ព្រមទាំង​ការិយាល័យ​ទាំង​១០ ថា​មិន​ត្រូវ​ទុក​ការងារ​ឲ្យ​គរ​ដូច​ឈើ​ពាំសំបក​នោះ​ទេ គឺ​ត្រូវ​ធ្វើ​សំណើ​ជាបន្ទាន់​តាម​ឋានានុក្រម ដើម្បី​ចាត់ចែង​ការងារ​ជាបន្ទាន់៕​

មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ ប្រជុំ​ពង្រឹង​ការងារ​ផ្ទៃក្នុង​ដើម្បី​ភាព​រីកចម្រើន​

មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ ប្រជុំ​ពង្រឹង​ការងារ​ផ្ទៃក្នុង​ដើម្បី​ភាព​រីកចម្រើន​

មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ ប្រជុំ​ពង្រឹង​ការងារ​ផ្ទៃក្នុង​ដើម្បី​ភាព​រីកចម្រើន​