លោក សម រង្ស៊ី សម្តែង​ការសោកស្តាយ​ចំពោះ​ការកាត់ទោស​លើ​យុវជន​ឈ្មោះ គង់ រ៉ៃ​យ៉ា​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅថ្ងៃនេះ​បាន​សម្តែង​ការសោកស្ដាយ​យ៉ាងខ្លាំង ដោយ​បានទទួល​ព័ត៌មាន ថា​យុវជន​ឈ្មោះ គង់ រ៉ៃ​យ៉ា ត្រូវបាន​តុលាការ​កាត់ទោស​ដោយ​អយុត្តិធម៌​ជាទីបំផុត ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១៨ ខែ ដោយ​សាមីខ្លួន​គ្រាន់តែ​បាន​លើក​ពាក្យ ប​ដិ​វត្ដ​ន៍​ពណ៌ មក​និយាយ​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា ការកាត់ទោស​និស្សិត​ឈ្មោះ គង់ រ៉ៃ​យ៉ា នេះ ជាការ​បង្ហាញ​នូវ​ភាព​សាហាវឃោរឃៅ ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចង់​បំភិតបំភ័យ គំរាមកំហែង និង​គាបសង្កត់​យុវជន​ខ្មែរ​រាប់លាន​នាក់ ដែល​ស្រឡាញ់​សេរីភាព យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ ដូច​និស្សិត គង់ រ៉ៃ​យ៉ា ដែរ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រំលឹកថា លោក​បាន​ពន្យល់​ហើយ​ថា ការប្រើ​ពាក្យ ប​ដិ​វត្ដ​ន៍​ពណ៌ នេះ មិនអាច​ចាត់ទុក​ជាការ​ញុះញង់ ឲ្យ​ប្រើ​អំពើហិង្សា​ណា​ឡើយ គ្រាន់តែ​ជាការ​លើកឡើង​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ដោយ​សន្ដិវិធី តាម​បែបបទ​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ​។ ទន្ទឹមនឹងនេះ និស្សិត ឈ្មោះ គង់ រ៉ៃ​យ៉ា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា វា​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​ខ្លួន​ការដែល​តុលាការ​បាន​កាត់​ឲ្យ​ជាប់ពន្ធនាគា​រទាំង​គ្មាន​កំហុស​អ្វី​នោះ​។​

គួរ​បញ្ជាក់ថា កន្លងមក​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ពន្យល់ថា តាម​ការពិត ការលើកឡើង​ពី បដិវត្តន៍​ពណ៌ ណាមួយ មិនមែនជា​កំហុស​អ្វី​ឡើយ ហើយក៏​មិនត្រូវ​មានទោស​ដែរ ពីព្រោះ​បដិវត្តន៍​ពណ៌​ទាំងឡាយ​ដែល​បាន​កើតមានឡើង​ក្នុង​ពិភពលោក ក្នុង​រយៈពេល ៣០ ឆ្នាំ​កន្លងមកនេះ គឺ​សុទ្ធតែជា​ការផ្លាស់ប្តូ​រន​យោ​បាយ ដោយ​សន្តិវិធី​ទាំងអស់ ដោយ​គ្មាន​អំពើហិង្សា​អ្វី​ឡើយ ហើយដោយ​គ្មាន​ការ​ញុះញង់​ពី​នរណា​ឡើយ​។

​លោក សម រង្ស៊ី បាន​បន្តថា ព្រឹត្តិការណ៍​ទាំងអស់នោះ គឺ​កើតចេញពី​ទឹកចិត្ត​ប្រជារាស្ត្រ​ទាំងមូល ដែល​ស្រឡាញ់​សេរីភាព យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ​។ ឧទាហរណ៍ ៖ បដិវត្តន៍​ពណ៌​លឿង នៅ​ប្រទេស​ហ្វីលីពីន កាលពី​ឆ្នាំ ១៩៨៦ ។ បដិវត្តន៍​ពណ៌​ផ្កា​កុលាប នៅ​ប្រទេស​ហ្ស​ក​ហ្ស៊ី កាលពី​ឆ្នាំ ២០០៣ ។ បដិវត្តន៍​ពណ៌​ទឹកក្រូច នៅ​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ឆ្នាំ ២០០៤ និង ប​ដិ​វត្ដ​ន៍​ពណ៌​រមៀត ដឹកនាំ​ដោយ​ព្រះសង្ឃ នៅ​ប្រទេស​ភូមា កាលពី​ឆ្នាំ ២០០៧​។ លោក​សម រង្ស៊ី បាន​បញ្ជាក់ថា តាម​ការពិត​ដែរ និស្សិត​មួយរូប​ឈ្មោះ គង់ រ៉ៃ​យ៉ា នេះ គ្រាន់តែ​បាន​សម្តែង​អំពី​ទឹកចិត្ត របស់​យុវជន​ខ្មែរ​រាប់លាន​នាក់ និង​របស់​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​៕

10306241_1061959477194118_309242036391568981_n 12798884_1052509108139155_4689780350421733810_n 12799461_1052507518139314_4472511865178411767_n 12805656_1052509194805813_4703140135165357509_n