ស​ម្តេច​តេ​ជោ ហ៊ុន សែ​ន៖ ស​ន្តិ​ភា​ព​ធ្វើ​ឲ្យ​ចំ​នួ​ន​ភ្ញៀវ​ទេស​ចរ កើន​ពី​សូ​ន្យ​ដ​ល់​ជិ​ត ៥​លា​ន​នា​ក់ នៅ​ឆ្នាំ​២០១៥

ភ្នំពេញ៖ ស​ម្តេច​តេ​ជោ ហ៊ុន សែន នា​យ​ក​រដ្ឋ​ម​ន្រ្តី​ នៃក​ម្ពុ​ជា​បាន​ថ្លែង​ថា សុខ​ស​ន្តិ​ភា​ព បា​ន​និ​ង​កំ​ពុ​ង​ធ្វើ​ឲ្យ​ក​ម្ពុ​ជា​ មា​ន​ភា​ព​រី​ក​ច​ម្រើ​ន និង បាន​ធ្វើ​ឲ្យ​មា​ន​កំ​ណើ​ន​ភ្ញៀវ​ទេ​ស​ច​រ​ពី​សូន្យ​នា​ក់​នៅ​ទ​ស្ស​វត្សរ៍​ឆ្នាំ​៨០ រហូត​ដ​ល់​ជិ​ត​ ៥​លា​ន​នា​ក់​នៅ​ឆ្នាំ ២០១៥ នេះ​។​ ថ្លែងនៅក្នុងពិធីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយអ្នកដំណើរថ្មីនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០១៦ នេះ​សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បន្ទាប់ពីបានឡើងធ្វើជានាយករដ្ឋមន្រ្តី នៅឆ្នាំ១៩៨៥ ស​ម្តេច​មិន​បា​ន​គិ​ត​ថា កម្ពុជា អាចមានកំណើនភ្ញៀវទេសចរដូចពេលបច្ចុប្បន្ននោះឡើយ ដោយសារពេលនោះរាជធានីភ្នំពេញ អត់​មាន​ម​នុស្ស​រស់​នៅ​នោះ​ទេ​។ សម្តេចតេជោ បានឲ្យដឹងថា ចាប់ពីឆ្នាំ១៩៧៩ ក្រោយពេលផ្តួលរំលំរបបប៉ុលពត រហូតដល់ឆ្នាំ១៩៩៦ មាន​យន្ត​ហោះ​តែ​ពី​រ​ប្រ​ទេ​ស​ប៉ុ​ណ្ណោះ គឺ១របស់វៀតណាម និង មួយទៀតហោះមកពីទីក្រុងម៉ូស្គូ ហើយក្នុង ១​ស​ប្តា​ហ៍​មា​​ន​យន្ត​ហោះ​ចុះ​ច​ត​តែ​មួយ​ប៉ុ​ណ្ណោះ​។ តែបច្ចុប្បន្ន ដោយសារតែការរក្សាបាននូវសុខសន្តិភាព បានធ្វើឲ្យតម្រូវភ្ញៀវទេសចរបានកើនឡើងជាបន្តបន្ទាប់។ សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «ដោយសារសន្តិភាពប្រទេសនេះ គ្មានសង្រ្គាមបន្តទៅទៀត តាម​រយៈ​នយោ​បា​យ​ឈ្នះ​ឈ្នះ​ ធ្វើឲ្យកម្ពុជាមានតំបន់ទេសចរណ៍ច្រើន ហើយភ្ញៀវទេសចរបានកើនពីសូន្យទេសចរ ដល់ចំនួន ៤លាន៧សែននាក់។ ចឹង​បាន​ជា​មា​ន​ត​ម្រូវ […]