ប្លន់​ម៉ូតូ​២​ក​រ​ណីផ្សេង​គ្នា នៅ​ខណ្ឌ​ចំ​កា​រ​ម​ន យក​អ​ស់​ម៉ូតូ២គ្រឿងម៉ាក MSX និង Zommer

ភ្នំពេញ៖​ យ៉ាងហោចណាស់មានករណីប្លន់ម៉ូតូ២លើក​ ​បាន​ស​ម្រេច​ទាំ​ង​២​ ស​ង្កា​ត់​ផ្សេ​ង​គ្នា​ នៃ​ទឹ​ក​ដី​ខ​ណ្ឌ​ចំ​កា​ម​ន​ ដោ​យ​ក​រ​ណី​ទី១​កើត​ឡើ​ង នៅ​លើ​ស្ពា​ន​អា​កា​ស​ស្ទឹ​ង​មា​ន​ជ័យ ស្ថិត​ក្នុង​ស​ង្កា​ត់​ទំ​ន​ប់​ទឹក ខ​ណ្ឌ​ចំ​កា​ម​ន​ នា​ម៉ោ​ង​ជា​ង​១​០​យ​ប់​ ថ្ងៃ​ទី​១៥​ ខែ​មីនា ​ឆ្នាំ​​២០១៦​ បង្ក​ឡើងដោ​យ​ជ​ន​ស​ង្ស័យ​មួយ​ក្រុម មា​ន​គ្នា​៥​ទៅ​៦​នា​ក់ ជិះ​ម៉ូតូ​បី​គ្រឿង​ប្រដា​ប់​ដោ​យ​ដា​វ​សាំ​ម៉ូ​រៃ​ បាន​ធ្វើ​សក​ម្មភា​ព​កា​ប់​ប្ល​ន់ ទៅ​លើជ​ន​រ​ង​គ្រោះ​ យ​ក​ម៉ូតូ​មួយ​គ្រឿ​ង​ម៉ាក MSX ព​ណ៌​ស ស្លា​ក​លេ​ខ​ភ្នំ​ពេញ 1FB-201 ទៅ​បាត់​ដោ​យ​សុវ​ត្ថិ​ភា​ព​​។ បន្ទាប់ពីជនសង្ស័យកាប់ប្លន់ យកម៉ូតូទៅបាត់ជនរងគ្រោះបានត្រឹមតែ មកដាក់ពាក្យបណ្តឹងប៉ុស្តិ៍ទំនប់ទឹក ​ទាំង​ស្តា​យ​ម៉ូតូ​តែ​ប៉ុ​ណ្ណោះ​​។ ចំណែកករណីទី២វិញ កើតឡើងនៅម៉ោង៤៖០០នាទីទៀបភ្លឺ​ ថ្ងៃទី១៦ ​ខែមីនា ​ឆ្នាំ​២០១៦ នៅចំណុចជិតរង្វង់មូលផ្សារថើមថ្កូវ ​សង្កាត់​ផ្សា​រដើមថ្កូវ ខណ្ឌចំកាមន​ គឺមានជនល្មើស២នាក់​ជិះម៉ូតូមួយគ្រឿងម៉ាក Wave មិនចាំពណ៌ និងស្លាកលេខ ប្រើ​ប្រា​ស់​អា​​​វុធ​ខ្លីមួយដើ​​ម បានធ្វើសកម្មភាពវាយក្បាលជនរងគ្រោះ​ ជានារីប្លន់យកម៉ូតូមួយគ្រឿងម៉ាក Zommer  ពណ៌​ទឹ​ក​ស​មុទ្រ​ ស្លាក​លេខ​ភ្នំពេញ​ 1FN-1678 រួមជាមួយកាបូបស្ពាយមួយ ដែលក្នុងកាបូបនោះមានសម្ភារ​ដូចជា​ទូរសព្ទ័​ ម៉ាក​ Iphone 5s មួយ​គ្រឿ​ង​ និង​ Iphone 6sមួយ​ […]