ស​ម្ដេច​តេ​ជោ អ​ញ្ជើញ​ជា​អ​ធិ​ប​តី អញ្ជើ​ញ​ដ​ល់​ក្នុ​ង​ពិ​ធី​ស​ម្ពោ​ធ ស្ថា​នី​យ​ចេ​ញ​ដំ​ណើ​រ​ថ្មី នៅ​អា​កា​ស​យា​ន​ដ្ឋា​ន​ អ​ន្ត​រ​ជា​តិ​ភ្នំ​ពេ​ញ​

ភ្នំពេញ៖ ស​ម្ដេ​ច​តេ​ជោ​ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃ​ក​ម្ពុ​ជា នៅ​ម៉ោង ៨​និ​ង​៣​០​នា​ទី ព្រឹ​ក​ថ្ងៃ​ទី​១៦ ខែ មីនា ឆ្នាំ ២០១៦ នេះ​អ​ញ្ជើ​ញ​ដ​ល់ ក្នុ​ង​ពិ​ធី​បើ​ក​ស​ម្ពោ​ធ ស្ថា​នី​យ​ចេ​ញ​ដំ​ណើ​រ​ថ្មី នៃ​អា​កា​ស​យា​ន​ដ្ឋា​ន អ​ន្ត​រ​ជា​តិ​ភ្នំ​ពេ​ញ (Phnom Penh International Airport)។ នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេច បានសរសេរថា “នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ ស​ម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម្ពោធ ស្ថា​នី​យ​ចេញ​ដំណើរថ្មីនៃ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (Phnom Penh International Airport)។ សម្ដេចបានបន្តថា “ស្ថានីយថ្មីនេះមានលក្ខណៈធំទូលាយ និងមានស្តង់ដារបច្ចេកទេសខ្ពស់ ហើយបង្កើតឡើងស្របពេល ដែល​​មាន​ត​ម្រូ​វការចាំបាច់ និងកំណើនភ្ញៀវទេសចរ មានការកើនឡើងជាបន្តបន្ទាប់។ កម្មវិធីនេះនឹងចាប់ផ្ដើមនៅម៉ោង ៨​និ​ង​៣​០នា​ទី​ព្រឹ​ក នៅ​អា​កាសយានដ្ឋាន អន្តរជាតិភ្នំពេញ”៕ ដោយ៖ ចន្ធី