រថយន្តក្រុង​បើក​លឿន​ស្លេវ​វ៉ា​ជែង​រេ​បុក​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក បង្ក​ឲ្យ​កុមារី​អាយុ​៨​ខែ​ម្នាក់​ស្លាប់ និង​មនុស្ស ៤​នាក់​ទៀត​របួសធ្ងន់​ស្រាល​

​ខេត្តកំពង់ឆ្នាំង​៖ កុមារី​អាយុ​៨​ខែ​ម្នា​ក់បាន​ស្លាប់ និង​មនុស្ស​ប្រុស​ស្រី​៤​នាក់ ទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​ដោយ​រថយន្តក្រុង​មួយគ្រឿង ព្យាយាម​បើក​វ៉ា​ជែង​រថយន្ត​មួយគ្រឿង​ទៀត​បាន ជ្រុល​ទៅបុក​ម៉ូ​តួ​ណ្តោ​ង​រ៉ឺម៉ក​ដែល​ជិះ​ដោយ​ក្រុម​ជនរងគ្រោះ​ខាងលើ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង ១០ និង​២០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៥​ចំណុច រូប​ឆ្នាំង​មាស​និមិត្តសញ្ញា​ខេត្តកំពង់ឆ្នាំង ដែល​ស្ថិតនៅក្នុង ភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ មុនពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង ម៉ាក ស៊ុយ​ហ្យុ​យ​គី ស្មាស់​រី​វ៉ូ ពណ៌​ប៉ៃ​តង ពាក់​ស្លាក​លេខ តាកែវ 1B-5875 បានន​សណ្តោង​រ៉ឺម៉ក​ពីក្រោយ​​ដែលមាន​មនុស្ស​ជិះ​សរុប​៤​នាក់ បើកបរ​ដោយ​បុរស​ឈ្មោះ ថន សុខ​ខៃ អាយុ​៣៣​ឆ្នាំ ក្នុង​ដំណើរ​ពី​ត្បូង មក​ជើង​។ លុះ​ពេលមកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្តក្រុង​មួយគ្រឿង​ពាក់ ស្លាក​លេខ ភ្នំពេញ 3D-4082 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង ក្នុង​ទិស​ច្រាស់​គ្នា បាន​ព្យា យាម​បើក​ជែង​វ៉ា​រថយន្ត មួយគ្រឿង​ទៀត​នៅ​ពីមុខ រួច​ក៏​ជ្រុល​ទៅ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក យ៉ាង​ពេញទំហឹង តែម្តង បណ្តាលអោយ​អ្នកជិះ​រ៉ឺម៉ក​ទាំង​៥​នាក់ រងរបួស​ធ្ងន់​និង​ស្រាល​ហើយ​ត្រូវបាន​ដឹក ទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ខេត្ត តែ​ដោយ​របួស​ធ្ងន់ធ្ងរ​កុមារី​អាយុ​៨​ខែ​ម្នា​ក់បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត ។

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ កុមារី​អាយុ​៨​ខែ ដែល​ស្លាប់​ក្នុង​មន្ទី​ពេទ្យ​ខេត្ត ឈ្មោះ ខុន សុ​វណ្ណា ចំណែក​ឈ្មោះ ផាន់ ស​ម្ប​តិ្ត អាយុ​១៧​ឆ្នាំ រងរបួស​ធ្ងន់​បាក់ជើង​ខាងឆ្វេង និង​អ្នករងរបួស​ស្រាល មាន ឈ្មោះ ស្រ៊ី​ម តយ អាយុ​១៧​ឆ្នាំ ឈ្មោះ ថន សុខ​ខៃ អ្នកបើក​ម៉ូតូ និង​ឈ្មោះ ស៊ន ចាន់​ស៊ី អាយុ​២៨ ឆ្នាំ​ជា​ប្រព​ន្ឋ ពួកគេ​មាន​ទីលំនៅ ភូមិ​កំពង់​ខ្លាញ់ ឃុំ​ជលសារ ស្រុក​ជល​គី​រី ។

​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ក្រុង​បាន​ព្យាម​បើក​រត់​រហូតដល់ មុខ​សាលាស្រុក រលាប្អៀរ ទើប​ឈប់​ទុក​រថយន្ត​ចោល ហើយ​បាន​ចុះ​រត់​គេចខ្លួនបាត់ ។ ចំណែក​មធ្យោបាយ​ទាំងអស់​ត្រូវ បាន​សមត្ថកិច្ច យកទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​ទុក​ដោះ ស្រាយ​តាម និតិ​វិធី​ច្បាប់ ៕ រិ​ទ្ធិ ជ័យ​

KA-16-03-2016-01 KA-16-03-2016-02 KA-16-03-2016-03 KA-16-03-2016-04 KA-16-03-2016-05