អារម្មណ៍មិនល្អពេលយប់ អាចនាំ​ឲ្យ​អ្នកគេងមិនលក់

ជិវិត​តែងមានបញ្ហា ទុកកង្វល់ ហាក់​បណ្ដាក់​គ្នា​ចូលមក​​ខ្លួនយើង​មិនចេះ​ចប់​មិន​ហើយ។ កត្តា​សំខាន់​ដើម្បី​បន្ធូរ​បន្ថយ​វិបត្តិទាំងនោះ គឺការ​គ្រប់គ្រង​ សតិ ពោល​គឺ​អារម្មណ៍​នៃ​ការ​គិត​របស់​យើង។ ការ​គិត​ច្រើនហួស បណ្ដាលឲ្យ​ប៉ះពាល់ដល់ដំណេករបស់លោកអ្នក។ កាលណា​យើង​ទទួលទាន​ដំណេក​មិន​បាន​ស្កប់ស្កល់ គ្រប់គ្រាន់​ នោះ​លោកអ្នកនឹងកាន់​តែ​ធ្លាក់ក្នុង​សភាព​យ៉ាប់យ៉ឺន​ថែមទៀត។

តាមការធ្វើការ​ពិសោធន៍របស់ American Academy of Medicine ទៅ​លើ​គូ​ភរិយាស្វាមី ដែលបានរៀបការរួចតែមិនទាន់មានកូនចំនួន២៩គូ បានរកឃើញថា សម្រាប់ភាគីបុរស ការគេង មិនលក់អាចធ្វើឲ្យប៉ះពាល់ដល់ការគិតលេខ និងសម្ព័ន្ធភាពជាមួយគូស្នេហ៍។

បន្ទាប់ពីប្រមូលបាន ទិន្នន័យក្នុងរយៈពេលយូររួចមក អ្នកសិក្សាបានប្រមូលផ្តុំបញ្ហា និងបានបញ្ជាក់ថា “ការគេងមិនលក់ អាចធ្វើឲ្យគូស្នេហ៍មានបញ្ហានឹងគ្នា” ហើយ”គូស្នេហ៍ដែលមានសម្ព័ន្ធភាពមិនល្អជាមួយគ្នាក៏អាចធ្វើឲ្យ គេងមិនលក់ដូចគ្នា”។ ទោះបីជាយ៉ាងណា អ្នកស្រាវជ្រាវអាចសរុបបានថាការដែលអ្នកគេងទាំង “អារម្មណ៍​មិនល្អ គឺជាមូលហេតុធ្វើឲ្យគេងមិនលក់” ដូចនេះ អ្នកចាំបាច់ធ្វើចិត្តឲ្យសប្បាយៗ ដើម្បី​ឲ្យគេង បានលក់ស្រួល៕

ដោយ៖ NEA
ប្រភព៖ aasmnet

  • អារម្មណ៍មិនល្អពេលយប់ អាចនាំ​ឲ្យ​អ្នកគេងមិនលក់已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:កំសាន្ត
Tags: