មហាសេដ្ឋី​មាន​ជាង​គេ​ទាំង ៤០០ នាក់​លើ​ពិភពលោក​កើន​ទ្រព្យ​សម្បត្តិ​រួម​គ្នា​ដល់ ៣,៨៩៦ពាន់​ពាន់​លាន​ដុល្លារ

បើ​យោង​តាម​ទិន្នន័យ​ចុង​ក្រោយ​របស់​គេហទំព័រ Bloomberg ក្នុង​កម្មវិធី Bloomberg Billionaires Index បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មហាសេដ្ឋី​មាន​ជាង​គេ​ទាំង ៤០០ នាក់​នៅ​លើ​ពិភពលោក​បាន​កើន​ទ្រព្យ​សម្បត្តិ​រួម​គ្នា​ដល់​ទៅ ៣,៨៩៦ ពាន់​ពាន់​លាន​ដុល្លារ (Trillion) សម្រាប់ ៣ ខែ ដំបូង​ក្នុង​ឆ្នាំ ២០១៦។ Bloomberg Billionaires Index ធ្វើ​ការ​វាស់​ស្ទង់​លើ​ទ្រព្យ​សម្បត្តិ​មហាសេដ្ឋី​ទាំង​នោះ​ដោយ​ផ្អែក​លើ​ទីផ្សារ និង បម្រែបម្រួល​នៃ​សេដ្ឋកិច្ច រួម​ទាំង​ទិន្នន័យ ពី Bloomberg News ខ្លួន​ឯង​ផង។

 

ការ​វាស់​ស្ទង់​ទ្រព្យសម្បត្តិ របស់​មហាសេដ្ឋី​និមួយៗ​ គឺ​ធ្វើ​ឡើង​តាម​ទិន្នន័យ​ នៃ​ការ​ប្រែប្រួល​ទីផ្សារ សេដ្ឋកិច្ច និង ការ​វិភាគ​របស់ Bloomberg ដែល​តែង​ធ្វើ​បច្ចុប្បន្ន​ភាព​ ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​មាន​ជាង​គេ​ទាំង ៤០០ នាក់​នោះ នៅ​មុន​ម៉ោង​ ៥:៣០ នាទី​រសៀល​ជា​និច្ច។ ការ​ព្យាករណ៍​ពី​ទ្រព្យ​សម្បត្តិ​ត្រូវ​បាន​ធ្វើ​ឡើង​ តាម​រយៈ​ប្រាក់​ចំណូល ការ​លក់​សំណើ​ជា​សាធារណៈ​ និង ការ​លក់​ភាគហ៊ុន​ឯកជន​ផ្ទាល់​ខ្លួន​ផង។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: bloomberg.com