Panasonic បញ្ចេញបច្ចេកវិទ្យាដំបូងគេ បង្អស់ក្នុងការរក្សា និងផ្ទុកទិន្នន័យនាពេលអនាគត ជាមួយនឹងឧបករណ៍ ផ្ទុកទិន្នន័យ blu-ray របស់ខ្លួន

សឹង្ហបូរី៖ ក្នុងយុគសម័យនៃការប្រើប្រាស់ទិន្នន័យធំៗ តម្រូវការផ្ទុក និងរក្សាទិន្នន័យអាចជា បញ្ហាប្រឈមដោយសារតែ មានតម្លៃថ្លៃ។ ឧបករណ៍ផ្ទុកទិន្នន័យ blu-ray នៃក្រុមហ៊ុន Panasonic ជាបច្ចេកវិទ្យា ដំបូងគេបង្អស់ដែលប្រើប្រាស់ឌីសពន្លឺផ្ទុកទិន្នន័យ ហើយនេះជាបច្ចេកវិទ្យា ដែលបន្តអាយុកាលផ្ទុក ទិន្នន័យបានយូរអង្វែង  បង្កើនភាពពេញនិយម ព្រមទាំងកាត់បន្ថយការ ចំណាយលើការ ប្រតិបត្តិការទៀតផង។

សម្ភារព័ត៌មានវិទ្យាសម្រាប់ក្រុមហ៊ុន​ និងភ្នាក់ងារសាធារណៈទាំងឡាយមានការកើនឡើងជា លក្ខណៈសាកលពីមួយឆ្នាំទៅ មួយឆ្នាំ។ អ្នកវិភាគសន្និដ្ឋានថា ទិន្នន័យឌីជីថល ដែលបង្កើតឡើងនៅ ទូទាំងសាកលលោក​ ត្រូវបានរំពឹងថានឹងកើនដល់ ប្រហែល 45​ zettabytes (ZB) នៅក្នុងរយៈពេល បួនឆ្នាំខាងមុខនេះ។ ប្រព័ន្ធផ្ទុកទិន្នន័យដែលមានប្រសិទ្ធភាព និងអាចទុកចិត្តបាន នឹងតម្រូវឲ្យមាន ការគ្រប់គ្រងទៅ លើទំហំទិន្នន័យដ៏មហិមា។

ពេលបច្ចប្បន្ននេះ ឯកសារទិន្នន័យ​គឺផ្ទុកក្នុងឧបករណ៍​ hard-disk (HDD) ឬបន្ទះផ្ទុកទិន្នន័យផ្សេងៗ ជាបច្ចេកវិទ្យាមានអាយុកាល ប្រើប្រាស់ខ្លី ហើយត្រូវការ ថាមពលច្រើន ព្រមទាំងចំណាយច្រើនក្នុងដំណើរ ការប្រើប្រាស់ទៀតផង។ ឧបករណ៍រក្សាទិន្នន័យ  blu-ray  ​របស់ក្រុមហ៊ុន​ Panasonic ផ្តល់នូវការផ្ទុកទិន្នន័យ ដែលអាចទុកចិត្តបាន និងមានអាយុកាល ប្រើប្រាស់ពីប្រាំទៅដប់ ដងច្រើនជាងឧបករណ៍ ផ្ទុកទិន្នន័យផ្សេងៗ និង HDD។ អាយុកាលប្រើប្រាស់ដ៏វែងនេះ អាចជួយកាត់បន្ថយសំណល់ អេឡិចត្រូនិច ហើយប្រសិនបើស្ថិត ក្នុងស្ថានភាព ត្រជាក់ និងត្រូវការថាមពល នោះ blu-ray ធ្វើឲ្យការប្រើប្រាស់កាន់តែមានភាពស្និទ្ធស្នាល ជាជាងឧបករណ៍ ផ្ទុកទិន្នន័យផ្សេងទៀត។

ឧបករណ៍ទិន្នន័យ blu-ray របស់ក្រុមហ៊ុន Panasonic ផ្ដល់សមត្ថភាពផ្ទុកទិន្នន័យដ៏ធំ។ ឧបករណ៍ផ្ទុក ទិន្នន័យ Blu-ray ក៏ជា WORM (Write Once Read Many) ផងដែរ ដែលអាចផ្ទុកឯកសារបានយូរ និងប្រើប្រាស់បានយ៉ាងល្អ។

Hideo Yonenaga ជាប្រធានគ្រប់គ្រងនៃសាខាសាជីវកម្មឧបករណ៍ផ្ទុកទិន្នន័យរបស់ Panasonic System Solutions Asia Pacific និយាយថា “ការកើនឡើងតម្រូវការ ប្រើប្រាស់ឧបករណ៍ផ្ទុកទិន្នន័យ ដែលអាចទុកចិត្តបាន និងមានអាយុកាល ប្រើប្រាស់យូរ មានបញ្ហាប្រឈមមួយចំនួន ដែលអាចរាងស្ទះដល់ ប្រព័ន្ធផ្ទុកទិន្នន័យ ដែលមានស្រាប់។ មានតែឧបករណ៍ផ្ទុកទិន្នន័យ blu-ray របស់ក្រុមហ៊ុន Panasonic​ តែមួយគត់ដែលអាចដោះ ស្រាយបញ្ហាទាំងនោះបាន”  

សហគ្រាសធន់តូច និងមធ្យមនៅតែអាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យារក្សាឯកសារ blu-ray ដែលប្រហែល ជាមិនមាន កម្រិតធនធាន ឬទិន្នន័យដើម្បីបញ្ជាក់នូវការ វិនិយោគលើដំណោះ ស្រាយរក្សាទុកឯកសារ ។

ក្នុងផែនការ B នាពេលថ្មីៗនេះ អ្នកចែកចាយសេវាកម្មសាជីវកម្ម និងរចនាសម្ព័ន្ធដំបូង នៅប្រទេស ញ៉ូវហ្ស៊ីលែន ទើបតែចាប់ផ្ដើម បច្ចេកវិទ្យាផ្ទុកទិន្នន័យ Cloud ដំបូងបង្អស់នៅលើពិភពលោក ដែលដំណើរការ​ លើ​ឧបករណ៍​ផ្ទុកទន្នន័យ blu-ray របស់ក្រុមហ៊ុន Panasonic ។

Ian Forrester  ជាប្រធានគ្រប់គ្រងបាននិយាយថា ផែនការ B Ltd “សេវាកម្មថ្មីរបស់ពួកយើង បង្កើតបច្ចេកវិទ្យា ផ្ទុកទិន្នន័យ blu-ray ឲ្យអាចដំណើរការក្នុងសាជីវកម្មគ្រប់ទម្រង់ និងអាចឲ្យសាជីវកម្ម ទាំងនោះដំណើរការ និងគ្រប់គ្រងទិន្នន័យក្នុង Cloud ដោយសុវត្ថិភាព។ គម្រូសេវាកម្មមួយនេះលុបបំបាត់ការ ចំណាយច្រើន ហើយផ្ដល់ដំណើរការងាយស្រួល ចំណាយតិច មិនមានការលំបាក និងផ្ទុកទិន្នន័យដែលអាចទុកចិត្ត បាននាពេលអនាគត។ គម្រូសេវាកម្មនេះនឹង មិនគ្រាន់តែមានក្នុងប្រទេស ញ៉ូវហ្ស៊ីលែន ប៉ុណ្ណោះទេ ប៉ុន្តែក៏មានក្នុងទ្វីបអាស៊ី និងប្រទេសអូស្រ្តាលីផងដែរ”។

ដោយមានទីតាំងដើមពីបច្ចេកវិទ្យាផ្ទុកទិន្នន័យ blu-ray  របស់ក្រុមហ៊ុន Panasonic  នោះសេវាកម្មផ្ទុក ទិន្នន័យ Cloud របស់ផែនការ B គឺបានមកដោយផ្ទាល់ពីផែនការ B តែម្ដង ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត