ម៉ាក សែនសូនីតា បញ្ចេញអារម្មណ៍ពិត ចំពោះអ្នកម្តាយ ក្នុងថ្ងៃកំណើតរបស់នាង

ភ្នំពេញ៖ តារាសម្តែងស្រី​ដ៏វ័យក្មេង កញ្ញា ម៉ាក សែនសូនីតា បានបញ្ចេញអារម្មណ៍ពិតរបស់ខ្លួន ចំពោះអ្នកមានគុណ ក្នុងថ្ងៃកំណើតរបស់នាង គឺចំថ្ងៃនេះតែម្តង។

យោងតាមទំព័រហ្វេសប៊ុក របស់តារាស្រីរូបនេះ បានបង្ហោះរូបថត និងអមជាមួយសារដ៏មានអត្ថន័យ ទៅកាន់អ្នកម្តាយរបស់នាង ក្នុងថ្ងៃកំណើត ដែលនាងបានសរសេរថា "១៦ ០៣ ១៩៩៥ ១៦ ០៣ ២០១៦ ថែ្ងនេះជាថ្ងៃកំណើតរបស់ខ្ញុំ ហើយក៏ជាថ្ងៃដែលម៉ាក់ ឈឺជាទីបំផុត ថៃ្ងដែលម៉ាក់ខ្ញុំហូរឈាមទាំងថ្លុក សំរាប់ការផ្តល់កំណើតឲ្យខ្ញុំ។ អគុណសំរាប់គ្រប់យ៉ាងណាម៉ាក់ អាណិតស្រលាញ់ ថែទាំកូនតាំងពីតូចរហូតដល់ធំ កូនស្រលាញ់ម៉ាក់ខ្លាំងណាស់"

ចំពោះថ្ងៃកំណើតរបស់ កញ្ញា ម៉ាក សែនសូនីតានេះដែរ ត្រូវបានក្រុមគ្រួសារធ្វើឲ្យភ្ញាក់ផ្អើល ដល់បន្ទប់គេងតែម្តង ដែលធ្វើឲ្យនាងសប្បាយចិត្តជាពន់ពេក។ ហើយសម្រាប់ពេលល្ងាចវិញ គឺកញ្ញា ម៉ាក សែនសូនីតា​មិនទាន់បានបង្ហើបនោះទេថា នឹងរៀបចំ ពិធីខួបកំណើតធំដុំ ឬយ៉ាងណា៕

ម៉ាក សែនសូនីតា បញ្ចេញអារម្មណ៍ពិត ចំពោះអ្នកម្តាយ ក្នុងថ្ងៃកំណើតរបស់នាង
សាររបស់កញ្ញា​ម៉ាក់ សែនសូនីតា

ម៉ាក សែនសូនីតា បញ្ចេញអារម្មណ៍ពិត ចំពោះអ្នកម្តាយ ក្នុងថ្ងៃកំណើតរបស់នាង
ម៉ាក សែនសូនីតា បញ្ចេញអារម្មណ៍ពិត ចំពោះអ្នកម្តាយ ក្នុងថ្ងៃកំណើតរបស់នាង
ម៉ាក សែនសូនីតា បញ្ចេញអារម្មណ៍ពិត ចំពោះអ្នកម្តាយ ក្នុងថ្ងៃកំណើតរបស់នាង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload