មាន សូនីតា បង្អួតសម្រស់ ជាមួយឈុតច្នៃ ពីក្រម៉ា ក្នុងមង្គលការ គង់ ច័ន្ទស្រីមុំ ទាក់ទាញការចាប់ អារម្មណ៍ខ្លាំងពីមហាជន

ភ្នំពេញៈ តារាសម្តែងរូបស្អាត ដែលសកម្ម ជាមួយការងារ មនុស្សធម៌ កញ្ញា មាន សូនីតា ថ្មីៗនេះបានរំលេច សម្រស់ស្រស់ឆើតឆាយ ជាមួយការ តុបតែងខ្លួនបែបថ្មីប្លែក ដោយនាងបានគ្រងរ៉ូបច្នៃ ពីក្រម៉ាខ្មែរ អូសដីផ្នែកខាងក្រោយ និងខ្លីលើជង្គង់នៅផ្នែកខាងមុខ ត្រូវបានមហាជន ជាច្រើនសរសើរ មិនបាច់ពីមាត់ ទៅលើគំនិតច្នៃប្រឌិតរបស់ នាងដែលចូលរួមលើកស្ទួយ ពីអត្តប្រយោជន៍ ក្រម៉ាខ្មែរ ឲ្យកាន់តែទូលំទូលាយជាងមុន ។

តារាសម្តែង និងជាតារាបង្ហាញម៉ូដ រូបស្អាត នាង មាន សូនីតា កាលពីរាត្រីយប់ ថ្ងៃទី១៤ កន្លងទៅនេះ នាងបានបង្ហាញ វត្តមានចូលរួមមង្គលការ របស់តារាសម្តែង កូនកាត់នាង គង់ ច័ន្ទស្រីមុំ និងស្វាមី លោក កឹម សីហា ដែលធ្វើឲ្យ មហាជនជាច្រើន មានការភ្ញាក់ផ្អើល និងកោតសរសើរ ពីគំនិតច្នៃប្រឌិត ក្នុងការយកក្រម៉ាខ្មែរ មកកែច្នៃ ធ្វើជាសម្លៀកបំពាក់ ធ្វើជាបូរ និងធ្វើជាវត្ថុផ្សេងៗ ហើយអ្វីដែល ពិសេសលើសនេះទៀត គឺនៅពេលដែល បានឃើញ នាងគ្រងរ៉ូបម៉ូដថ្មី ដែលច្នៃចេញពីក្រម៉ាខ្មែរ ចូលរួមពិធីមង្គលការ ខាងលើនេះ ទើបធ្វើឲ្យនាង ក្លាយទៅជា តារាស្រីមួយរូប ដែលកាន់តែមាន ភាពលេចធ្លោ ជាមួយរូបសម្រស់ទ្វេដង នៅពេលយក ក្រម៉ាមកគ្រង លើខ្លួនបែបនេះ ៕

មាន សូនីតា បង្អួតសម្រស់ ជាមួយឈុតច្នៃ ពីក្រម៉ា ក្នុងមង្គលការ គង់ ច័ន្ទស្រីមុំ ទាក់ទាញការចាប់ អារម្មណ៍ខ្លាំងពីមហាជន
មាន សូនីតា បង្អួតសម្រស់ ជាមួយឈុតច្នៃ ពីក្រម៉ា ក្នុងមង្គលការ គង់ ច័ន្ទស្រីមុំ ទាក់ទាញការចាប់ អារម្មណ៍ខ្លាំងពីមហាជន
មាន សូនីតា បង្អួតសម្រស់ ជាមួយឈុតច្នៃ ពីក្រម៉ា ក្នុងមង្គលការ គង់ ច័ន្ទស្រីមុំ ទាក់ទាញការចាប់ អារម្មណ៍ខ្លាំងពីមហាជន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload